(ប៉េកាំង)៖ ព្រឹកថ្ងៃទី៣០ ខែឧសភា នៅសណ្ឋាគាររដ្ឋ Diaoyutai ក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួម ពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី១០ នៃវេទិកាសហប្រតិបត្តិការចិន-អារ៉ាប់ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ។

លោក Xi Jinping បានប្រកាសថា ភាគីចិននឹងរៀបចំធ្វើកិច្ចប្រជុំកំពូលចិន-អារ៉ាប់លើកទី២ នៅឆ្នាំ២០២៦ ភាគីចិនរីករាយរួម ជាមួយភាគីអារ៉ាប់ដើម្បីផ្សព្វផ្សាយស្មារតីមេត្រីភាព រវាងចិននិងអារ៉ាប់ បង្កើត “និម្មាបនកម្មសហប្រតិបត្តិការធំទាំង៥” ដើម្បីពន្លឿនការកសាង សហគមន៍រួមវាសនាចិននិងអារ៉ាប់៕

វិទ្យុមិត្តភាពកម្ពុជាចិន