(ប៉េកាំង)៖ កាលពីថ្ងៃទី២៧ ខែឧសភា អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងសុន្ទរកថាអំពីការដែលមហាសន្និបាត អង្គការសុខភាពពិភពលោកលើកទី ៧៧បដិសេធសេចក្តីស្នើច្បាប់ពាក់ព័ន្ធនឹងតំបន់តៃវ៉ាន់។

ថ្ងៃដដែល គណៈកម្មាធិការកិច្ចការទូទៅនិងកិច្ចប្រជុំពេញអង្គ នៃមហាសន្និបាតអង្គការសុខភាពពិភពលោក លើកទី៧៧បានធ្វើសេចក្តីសម្រេចចិត្ត ដោយឡែកពីគ្នា ដោយបដិសេធការដែលដាក់បញ្ចូល សេចក្តីស្នើច្បាប់អំពីអ្វីដែលហៅថា “អញ្ជើញតំបន់តៃវ៉ាន់ឱ្យចូលរួមមហាសន្និបាត អង្គការសុខភាពពិភពលោក ក្នុងនាមជាអ្នកសង្កេតការណ៍”ដែលលើកឡើងដោយប្រទេសមួយចំនួនតូច។

នេះគឺឆ្នាំទី៨ជាប់ៗគ្នាហើយដែលមហាសន្និបាត អង្គការសុខភាពពិភពលោកបានបដិសេធ នូវអ្វីដែលហៅថា សេចក្តីស្នើច្បាប់ពាក់ព័ន្ធនឹង តំបន់តៃវ៉ាន់។ គោលជំហររបស់ភាគីចិនលើបញ្ហាពាក់ព័ន្ធនឹងតំបន់តៃវ៉ាន់ ក្នុងមហាសន្និបាតអង្គការសុខភាពពិភពលោក ទទួលបានការយោគយល់និងការគាំទ្រយ៉ាងទូលំទូលាយ ពីសហគមន៍អន្តរជាតិ ប្រទេសចំនួនជាង១០០ បានគាំទ្រគោលជំហរ របស់ភាគីចិន តាមរយៈការផ្ញើសារលិខិតជូនអគ្គលេខាធិការ អង្គការសុខភាពពិភពលោកជាដើម។ នេះបានបង្ហាញយ៉ាងពេញលេញថា គោលការណ៍ចិនតែមួយគឺជាបំណងរួមរបស់ប្រជាជន និងជានិន្នាការទូទៅរបស់សហគមន៍អន្តរជាតិ ដែលមិនអនុញ្ញាតឱ្យមាន ការសាកល្បងណាមួយឡើយ៕

វិទ្យុមិត្តភាពកម្ពុជាចិន