Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

«ការធ្វើកំណែទម្រង់ត្រូវផ្តោតសំខាន់ទៅលើការគ្រោងផែនការ ហើយកាន់តែត្រូវផ្តោតសំខាន់ទៅលើការអនុវត្ត» សុន្ទរកថាគន្លឹះរបស់លោក Xi Jinping ទទួលបានប្រតិកម្មតបយ៉ាងខ្លាំងក្លា ពីសំណាក់ឥស្សរជនគ្រប់មជ្ឈដ្ឋានក្នុងសង្គម

29-05-2024 16:34

(ប៉េកាំង)៖ សុន្ទរកថាគន្លឹះរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលថ្លែងក្នុងពិធីជួបសំណេះសំណាល ជាមួយសហគ្រាសនិងអ្នកជំនាញការ ទទួលបានប្រតិកម្មតបយ៉ាងខ្លាំងក្លាពីសំណាក់ ឥស្សរជនគ្រប់មជ្ឈដ្ឋានក្នុងសង្គម។

តំណាងគ្រប់រូបបានថ្លែងថា សុន្ទរកថាគន្លឹះរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានឆ្លើយតបយ៉ាងស៊ីជម្រៅនូវបញ្ហាមួយចំនួន អំពីទ្រឹស្តីសំខាន់និងការអនុវត្តជាក់ស្តែង ក្នុងការអភិវឌ្ឍនិងកំណែទម្រង់ ដែលបានប្រមូលផ្តុំគំនិតឯកភាពរួមយ៉ាងទូលំទូលាយ និងបំពេញបន្ថែមជំនឿចិត្តយ៉ាងខ្លាំងក្លា ដើម្បីជំរុញកំណែទម្រង់ឱ្យស៊ីជម្រៅ ដោយគ្រប់ជ្រុងជ្រោយ និងជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន ថែមមួយកម្រិតទៀតក្នុងដំណើរថ្មី។

លោក Hu Chaohui អគ្គនាយករងនៃអគ្គនាយកដ្ឋានកំណែទម្រង់ ប្រព័ន្ធរបបចម្រុះនៃគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ចិនបានថ្លែងថា យើងត្រូវរៀនសូត្រឱ្យបានស៊ីជម្រៅនូវគំនិតថ្មី ទស្សនៈថ្មីនិងការវិនិច្ឆ័យថ្មីមួយចំនួនរបស់លោក Xi Jinping អំពីការជំរុញកំណែទម្រង់ឱ្យស៊ីជម្រៅ ដោយគ្រប់ជ្រុងជ្រោយ ប្រកាន់ខ្ជាប់ការផ្សារភ្ជាប់ការដឹកនាំគោលដៅ ជាមួយការដឹកនាំដៅដំណោះស្រាយបញ្ហា ចាត់ទុកកំណែទម្រង់ប្រព័ន្ធសេដ្ឋកិច្ចជាការណែនាំផ្លូវ និងពន្លឿនប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ នៃសង្គមនិយមប្រកបដោយកម្រិតខ្ពស់ ក្នុងន័យផ្តល់កម្លាំងចលករ និងការធានាផ្នែកប្រព័ន្ធរបបយ៉ាងខ្លាំងក្លា ដើម្បីជំរុញការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ ក៏ដូចជាជំរុញការកសាងទំនើបកម្មតាមបែបផែនចិនផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន