(ប៉េកាំង)៖ រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី បានអំពាវនាវឱ្យមានការបញ្ឈប់ សកម្មភាពវាយប្រហារលើកប៉ាល់ស៉ីវិល នៅតំបន់សមុទ្រក្រហម ដើម្បីសុវត្ថិភាពទាំងអស់គ្នា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ ២០២៤។
ការអំពាវនាវត្រូវបានធ្វើឡើងនៅពេលដែល លោក វ៉ាង បានជួបសមភាគីយេម៉ែន ក្នុងទីក្រុងប៉េកាំង នៅថ្ងៃអង្គារនេះ។ បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស លោក វ៉ាង បាននិយាយថា ចិនត្រៀមខ្លួនរួចរាល់ក្នុងការបន្តដើរតួនាទី ប្រកបដោយលក្ខណៈស្ថាបនា ជុំវិញបញ្ហានេះ។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទសប្តាហ៍នេះ ក្រុមហ៊ូទី បានអះអាងពីការវាយប្រហារលើកប៉ាល់ ៣គ្រឿង នៅឯមហាសមុទ្រឥណ្ឌា និងសមុទ្រក្រហម ក៏ដូចជាទៅលើនាវាចម្បាំងអាមេរិក ២គ្រឿងនៅសមុទ្រក្រហម៕