(ប៉េកាំង)៖ កិច្ចសម្ភាសន៍ជាន់ខ្ពស់លើកនេះ បាននាំមកជូនលោកអ្នក អំពីកិច្ចសម្ភាសន៍ជាមួយលោក Orban នាយករដ្ឋមន្ត្រីហុងគ្រី។

លោក Orban បានថ្លែងថា បញ្ហាសំខាន់បំផុតនៅអឺរ៉ុបនៅពេលនេះ គឺសង្គ្រាម គឺបញ្ហាសង្គ្រាម និងសន្តិភាព។ ចិននិងហុងគ្រី មិនដែលគាំទ្រទម្រង់ណាមួយនៃសង្រ្គាមទេ ពីព្រោះយើងជឿថាសង្គ្រាមបង្កគ្រោះថ្នាក់ដល់ប្រជាជន ហើយសន្តិភាពគឺជាជម្រើសប្រសើរជាង ភាពសុខដុមរមនាគឺជាជម្រើសប្រសើរជាង ហើយកិច្ចសហប្រតិបត្តិការគឺជាជម្រើសប្រសើរជាង។

លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងពី ផែនការសន្តិភាពកាលពីប៉ុន្មានខែមុន។ ទីពីរគឺវិស័យសេដ្ឋកិច្ច។ ប្រទេសចិន គឺជាប្រទេសនាំមុខគេលើពិភពលោក ក្នុងវិស័យជាច្រើន។ រថយន្តអគ្គិសនី បច្ចេកវិទ្យាព័ត៌មាន និងផ្លូវដែក បច្ចុប្បន្នក្រុមហ៊ុនចិនកំពុងនាំមុខគេ ក្នុងវិស័យទាំងនេះនៅលើពិភពលោក។ យើងក៏សង្ឃឹមថានឹងអាចចែករំលែកភាគលាភ ដែលនាំមកដោយបច្ចេកទេសខ្ពស់របស់ប្រទេសចិន។ យើងជឿជាក់ថាកិច្ចសហប្រតិបត្តិការរវាងចិន និងហុងគ្រី គឺជាឱកាសដ៏ល្អសម្រាប់អ្នកធ្វើការខាងវិស័យសេដ្ឋកិច្ច វិនិយោគិន និងសហគ្រិនហុងគ្រី៕

វិទ្យុមិត្តភាពកម្ពុជាចិន