(ប៉េកាំង)៖ ពេលថ្មីៗនេះ លោក វីលៀម ឡៃ ដែលអួតអាងថា ខ្លួនជា "អ្នកបម្រើការងារឱ្យតៃវ៉ាន់ឯករាជ្យដ៏ប្រាកដប្រជា" បានចូលកាន់មុខតំណែងជា អ្នកដឹកនាំ នៃតំបន់តៃវ៉ាន់ប្រទេសចិន។ នៅក្នុងសុន្ទរកថាចូលកាន់មុខតំណែង គាត់បានប្រកាស យ៉ាងកម្រាលថា ត្រើយទាំងសង្ខាងនៃច្រកសមុទ្រតៃវ៉ាន់ "មិនចំណុះគ្នា ទៅវិញទៅមក" ហើយបានឃោសនាបំប៉ោងយ៉ាងគឃ្លើន នូវ "ការគំរាមកំហែងខាងយោធា" របស់ចិនដីគោក ដែលប៉ុនប៉ងបន្ត "ឱ្យតៃវ៉ាន់ឯករាជ្យ តាមរយៈការពឹងផ្អែកទៅលើបរទេស" និង "ប៉ុនប៉ងឱ្យតៃវ៉ាន់ឯករាជ្យតាមរយៈកម្លាំងបាយ"។ ព្រមពេលជាមួយគ្នានេះ លោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក បានអបអរសាទរចំពោះលោក វីលៀម ឡៃ ហើយភាគីអាមេរិកក៏បានចាត់បញ្ជូនមន្ត្រីទៅចូលរួម ក្នុងពិធីចូលកាន់មុខតំណែងរបស់គាត់ ផងដែរ។ នេះជាការសម្តែង ឆាកល្ខោនថ្មីបំផុត របស់អាមេរិកនិងតៃវ៉ាន់ដែលឃុបឃិតគ្នា ដើម្បីបំពានគោលការណ៍ចិនតែមួយ។ ប៉ុន្តែ ទោះបីជាពួកគេធ្វើកិច្ចខិតខំប្រឹងប្រែង យ៉ាងណាក៏ដោយ វាក៏មិនអាចអង្រួននិម្មាបនកម្មដែលសហគមន៍អន្តរជាតិ ប្រកាន់ខ្ជាប់គោលការណ៍ចិនតែមួយ បានឡើយ។

តំបន់តៃវ៉ាន់គឺជាចំណែកមួយរបស់ប្រទេសចិន។ ក្នុងសុន្ទរកថាចូលកាន់មុខតំណែង លោកវីលៀមឡៃបានផ្សព្វផ្សាយយ៉ាងកម្រាល នូវ "ទ្រឹស្តីរដ្ឋពីរ" ព្យាយាមអស់ ពីសមត្ថភាពដើម្បី "ផ្សារភ្ជាប់" តំបន់តៃវ៉ាន់ជាមួយពិភពលោក ស្វែងរកគ្រប់មធ្យោបាយ ដើម្បីជំរុញ "អន្តរជាតូបនីយកម្មនៃបញ្ហាតៃវ៉ាន់" ហើយនាំចូលកម្លាំងខាងក្រៅ មកធ្វើអន្តរាគមន៍ស្ថានភាពច្រកសមុទ្រតៃវ៉ាន់ ដើម្បីសម្រេចបាននូវ "ការប៉ុនប៉ងឱ្យតៃវ៉ាន់ឯករាជ្យតាមរយៈការពឹងផ្អែកទៅលើបរទេស" និង "ប៉ុនប៉ងឱ្យតៃវ៉ាន់ឯករាជ្យ តាមរយៈកម្លាំងបាយ"។ រីឯពាក្យសម្តី និងទង្វើខុសឆ្គងមួយចំនួនរបស់ភាគីអាមេរិក បានល្មើសយ៉ាងធ្ងន់ធ្ងរនូវគោលការណ៍ចិនតែមួយ និងការកំណត់ នៃសេចក្តីថ្លែងការណ៍រួមចិន-អាមេរិក ចំនួនបី បានរំលោភយ៉ាងធ្ងន់ធ្ងរលើពាក្យសន្យានយោបាយ ដែលធ្វើឡើងដោយភាគីអាមេរិកស្តីពីការរក្សាបាន តែទំនាក់ទំនងផ្នែកវប្បធម៌ ពាណិជ្ជកម្មនិងទំនាក់ទំនងក្រៅផ្លូវការផ្សេងទៀត ជាមួយតំបន់តៃវ៉ាន់ ហើយបានបញ្ចេញសញ្ញាខុសឆ្គង យ៉ាងធ្ងន់ធ្ងរទៅកាន់ កម្លាំងបំបែកបំបាក់ចង់ ឱ្យតៃវ៉ាន់ឯករាជ្យ។ នេះបានធ្វើឱ្យពិភពលោកមើលឃើញ យ៉ាងច្បាស់លាស់ម្តងទៀតថា៖ការឃុបឃិតគ្នានិងបង្កហេតុរបស់អាមេរិកនិងតៃវ៉ាន់ គឺជាការគំរាមកំហែងពិតប្រាកដចំពោះសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។

ពេលថ្មីៗនេះ ពីការផ្សព្វផ្សាយដោយចេតនាអាក្រក់ នូវ "ការមិនបានដោះស្រាយបញ្ហាអំពីឋានៈរបស់តៃវ៉ាន់" នៅក្នុងសេចក្តីសម្រេចចិត្តលេខ ២៧៥៨ នៃមហាសន្និបាត អង្គការសហប្រជាជាតិ ដល់សភាអាមេរិកបានអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការផ្តល់ជំនួយដល់បរទេស ដែលបូករួមទាំងជំនួយយោធាចំពោះតៃវ៉ាន់ រហូតដល់ភាគីអាមេរិកបានជំរុញម្តងទៀត ឱ្យតំបន់តៃវ៉ាន់ ចូលរួមក្នុងមហាសន្និបាតអង្គការសុខភាពពិភពលោកលើកទី៧៧ ក្នុងនាមជាអ្នកសង្កេតការណ៍ មនុស្សមួយចំនួនរបស់ភាគីអាមេរិក បានខិតខំប្រឹងប្រែង ដើម្បីជួយអាជ្ញាធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យត្រួសត្រាយ "លំហអន្តរជាតិ"។ ជាការពិត អាមេរិកធ្វើបែបនេះ គឺមិនមែន ធ្វើបុព្វហេតុសប្បុរសធម៌នោះទេ តែគឺចង់ក្តាប់ជាប់ក្នុងដៃនូវតៃវ៉ាន់ដែលជាកូនអុករបស់ខ្លួន សម្រាប់ទប់ស្កាត់ការអភិវឌ្ឍរបស់ចិន។

ហេតុដូចនេះ អ្នកទាំងឡាយបានមើលឃើញថា វ៉ាស៊ីនតោនបានផ្តល់អាវុធដល់តៃវ៉ាន់ និងប្រមូលប្រាក់ដែលប្រគល់ ដោយអាជ្ញាធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យផង ម្យ៉ាងទៀត វាបានបង្ខំឱ្យក្រុមហ៊ុន TSMC វិនិយោគយ៉ាងច្រើននៅអាមេរិកដែលប៉ុនប៉ង បំផ្លាញឧស្សាហកម្មស្នូលរបស់តៃវ៉ាន់ផង។ ប្រសិនបើកើតមាន ការប៉ះទង្គិចនៅច្រកសមុទ្រតៃវ៉ាន់ អាមេរិកទំនងជានឹងឱបដៃ ឈរមើលមិនមានសកម្មភាពអ្វីទេ ហើយតៃវ៉ាន់នឹងក្លាយពី "កូនអុកដែលត្រូវគេបោះចោល" ក្នុងពេលឆាប់ៗ។

មិនថាអាមេរិកនិងតៃវ៉ាន់ឃុបឃិតគ្នាយ៉ាងណាក៏ដោយ ក៏វាមិនអាចកែប្រែការពិតជាមូលដ្ឋានថា នៅលើពិភពលោកមាន ប្រទេសចិនតែមួយ ហើយតៃវ៉ាន់គឺជា ចំណែកមួយរបស់ប្រទេសចិន។ ការបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន របស់ប្រទេសចំនួន១៨៣លើពិភពលោក បានបញ្ជាក់ដោយពេញលេញថា គោលការណ៍ចិនតែមួយគឺជាបំណងរួមរបស់ប្រជាជន ជាសច្ចភាព និងជានិន្នាការទូទៅមិនអាចធ្វើផ្ទុយបាន។

ពេលបច្ចុប្បន្ននេះ ចិនដីគោកបានកាន់កាប់នូវសិទ្ធិដឹកនាំ និងសិទ្ធិម្ចាស់ការក្នុងការអភិវឌ្ឍទំនាក់ទំនង ត្រើយទាំងសង្ខាង នៃច្រកសមុទ្រតៃវ៉ាន់ ហើយមានការប្តេជ្ញាចិត្ត និងសមត្ថភាពក្នុងការគាំពារ សន្តិភាពនិងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់ ក៏ដូចជាគាំពារអធិបតេយ្យភាពនិងបូរណភាពទឹកដីជាតិ។ ប្រសិនបើ អាជ្ញាធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យ និងកម្លាំងបំបែកបំបាក់ចង់ឱ្យតៃវ៉ាន់ឯករាជ្យ ទទូចស្វែងរក "ឯករាជ្យ" និងក្បត់ផលប្រយោជន៍របស់ជនជាតិ ពួកគេមុខជានឹងទទួលទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរជាមិនខាន៕

វិទ្យុមិត្តភាពកម្ពុជាចិន