(ប៉េកាំង)៖ ថ្ងៃទី២២ ខែឧសភា ជាទិវាជីវចម្រុះអន្តរជាតិ កាសែតរូបភាព AI នាំលោកអ្នករំលឹកឡើងវិញ អំពីរឿងរ៉ាវមួយ ដែលកើតមាននៅដងស្ទឹង Shangqing កាលពី២៧ឆ្នាំមុន។

ស្ទឹង Shangqing ដែលលាក់ខ្លួននៅចន្លោះភ្នំជ្រៅនិងជ្រលងជ្រៅ ស្ថិតនៅភាគឦសាននៃស្រុក Taining ទីក្រុង Sanmingខេត្ត Fujian វាជាខ្សែទឹកដ៏ជ្រៅនៅតាមជ្រលងភ្នំ ដែលបង្កើតឡើងដោយចលនាភូគព្ភសាស្ត្រ។ វាសម្បូរទៅដោយជីវចម្រុះ ហើយមានសត្វនិងរុក្ខជាតិកម្រជាច្រើន។

នៅថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៩៧ លោក Xi Jinping ដែលកាន់មុខតំណែងជា លេខាធិការរងនៃគណៈកម្មការបក្សខេត្ត Fujianបានមកដល់ស្រុក Taining ហើយបានទៅស្ទឹង Shangqing ដើម្បីចុះត្រួតពិនិត្យគម្រោងការពារបរិស្ថានអេកូឡូស៊ី និងគម្រោងអភិវឌ្ឍន៍ធនធាន។

លោក Xi Jinping និងអ្នករាល់គ្នាជិះក្បូនឫស្សីតាមដងស្ទឹង។ ពេលទៅដល់ខ្សែទឹកកណ្តាល ត្រីគល់រាំងក្រហមមួយ បានលោតចេញពីទឹកមកលើក្បូនឬស្សី ហើយធ្លាក់នៅក្បែរជើងរបស់លោក Xi Jinping។ Xiao Kewen អ្នកចែវទូកដែលកំពុងចែវទូក បាននិយាយលេងថា៖ “គ្រប់គ្នាអាចបន្ថែមម្ហូបមួយមុខទៀតនៅយប់។” ប៉ុន្តែ លោក Xi Jinpingបានញញឹម ហើយមិននិយាយអ្វីទាំងអស់ ដោះស្រោមស្បែកជើងផ្លាស្ទិកចេញ ដាក់ត្រីគល់រាំងទៅក្នុងនោះ ហើយក្បង់ទឹកស្ទឹងម្តងមួយៗ ដោយដៃរបស់លោកច្រកចូល ដើម្បីការពារត្រីគល់រាំងជាបណ្តោះអាសន្ន។

ពេលក្បូនឬស្សីបរដល់កន្លែងទឹកជ្រៅនៃខ្សែទឹកខាងក្រោម លោកបានយកត្រីគល់រាំងប្រលែងចូល ទៅក្នុងស្ទឹងហើយសម្លឹងមើល វាហែលទៅឆ្ងាយយ៉ាងសប្បាយរីករាយ។លោក Xi Jinping បានផ្តែផ្តាំអ្នកទាំងអស់គ្នាថា៖ “យើងត្រូវតែការពារបរិស្ថានឱ្យបានល្អ ការពារសត្វព្រៃនិងថែរក្សា ការរួមរស់ប្រកបដោយសុខដុមរមនា រវាងមនុស្សនិងធម្មជាតិ គឺជាការបង្ហាញយ៉ាងរស់រវើក នៃការការពារជីវចម្រុះ។

“បច្ចុប្បន្ន ភ្នំបៃតងនិងទឹកស្អាតគឺមិនមានតម្លៃទេ ប៉ុន្តែបើសម្លឹងមើលរយៈពេលវែង វាជាកំណប់ទ្រព្យដែលមិនអាចកាត់ថ្លៃបាន ហើយតម្លៃនាពេលអនាគត នឹងកាន់តែមានតម្លៃឥតគណនា។ក្នុងអំឡុងពេលធ្វើការងារ នៅក្នុងខេត្ត Fujian លោក Xi Jinpingបានសង្កត់ធ្ងន់ជាច្រើនដងថា ការកសាងអរិយធម៌អេកូឡូស៊ី គួរតែជាការកសាងដែលប្រើកម្លាំងច្រើនបំផុត នៅខេត្ត Fujian។ លោកបានផ្តួចផ្តើមធ្វើការកសាងខេត្តអេកូឡូស៊ីនៅទូទាំងខេត្ត ដោយចាក់គ្រឹះដ៏រឹងមាំសម្រាប់ខេត្ត Fujianប្រកាន់ខ្ជាប់នូវភាពសុខដុមរមនា រវាងមនុស្សនិងធម្មជាតិនិងការពារជីវចម្រុះ។

បច្ចុប្បន្ន ក្រុង Sanming ជាកន្លែងដែលស្ទឹង Shangqing ស្ថិតនៅបានទទួលពានរង្វាន់ជា ទីក្រុងបៃតងបំផុតនៅក្នុងខេត្តបៃតងបំផុត របស់ប្រទេសចិន និងត្រូវបានប្រសិទ្ធនាមថាជា“ទីក្រុងបៃតងរបស់ប្រទេសចិន”។ទីក្រុង Sanming ក៏ជាតំបន់អភិរក្សរុក្ខជាតិ ចំនួន៤៥ប្រភេទ ហើយមានសត្វស្លាប ថនិកសត្វនិងសត្វល្មូនជាង៤០០ប្រភេទរស់នៅ ឬបំលាស់ទីឆ្លងកាត់តំបន់ព្រៃSanming ដែលជាតំបន់មួយដែលសម្បូរដោយ ជីវចម្រុះបំផុតនៅក្នុងខេត្ត Fujian៕

វិទ្យុមិត្តភាពកម្ពុជាចិន