(ប៉េកាំង)៖ ធនាគារកណ្តាលនៃប្រទេសចិន និងប្រទេសថៃ នៅថ្ងៃអង្គារសប្តាហ៍នេះបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ ដើម្បីបង្កើនប្រតិបត្តិការទ្វេភាគីជារូបិយប័ណ្ណក្នុងស្រុក។​ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី២១ ខែឧសភា​ ឆ្នាំ២០២៤។

អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយ លោក Pan Gongsheng ទេសាភិបាលធនាគារកណ្តាលចិន និងលោក Sithaput Sothiwartnaroybut ទេសាភិបាលធនាគារកណ្តាលថៃ។

ធនាគារកណ្តាលរបស់ចិនបានគូសបញ្ជាក់ថា ទេសាភិបាលនៃធនាគារកណ្តាលទាំងពីរ បានជួបប្រជុំគ្នានៅទីក្រុងប៉េកាំងនៅថ្ងៃអង្គារនេះ និងបានផ្លាស់ប្តូរទស្សនៈស្តីពីកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុទ្វេភាគី ក៏ដូចជាប្រធានបទពាក់ព័ន្ធសំខាន់ៗផ្សេងទៀត៕