(ប៉េកាំង)៖ ហេតុអ្វីបានជាជនជាតិចិន ហៅសាធារណរដ្ឋប្រជាមានិតចិនថា «ប្រទេសចិនថ្មី»? ចាប់ពីខែតុលា ឆ្នាំ១៩៤៩ ប្រទេសចិនដ៏ថ្មីស្រឡាង បានចាប់ផ្តើមធ្វើទំនើបកម្មដោយម្ចាស់ការ។ ពេលដែលយើងលើកឡើងពីប្រទេសចិនថ្មី ចាំបាច់ត្រូវលើកឡើងពីគ្រាគន្លឹះមួយ ដែលកើតឡើងចាប់ពីចុងឆ្នាំ១៩៧៨។

កាលនោះ មជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកធ្វើកិច្ចប្រជុំពេញអង្គ និងបានសម្រេចបង្វែរស្នូលការងារបក្សនិងរដ្ឋទៅលើការកសាងសេដ្ឋកិច្ច តាមរយៈការធ្វើកំណែទម្រង់និងបើកទូលាយ។ ដើម្បីលើកទឹកចិត្តមជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្ម ឱ្យចូលរួមការកសាងសេដ្ឋកិច្ចជាតិ ក្រោយបានបញ្ចប់កិច្ចប្រជុំមជ្ឈិមបក្ស លោក តេង ស៊ាវ ភីង បានអញ្ជើញសហគ្រិនវ័យចំណាស់ចំនួន៥ រូប ទៅសំណេះសំណាលគ្នា នៅមហាវិមានប្រជាជននៅក្រុងប៉េកាំង។ សហគ្រិនវ័យចំណាស់ប្រាំរូបនោះ មានអាយុជាមធ្យម ៧៨ ឆ្នាំ ដែលមានបទពិសោធច្រើន ក្នុងការបង្កើតនិងគ្រប់គ្រងសហគ្រាសឧស្សាហកម្មទ្រង់ទ្រាយធំ ដែលល្បីល្បាញក្នុងតំបន់អាស៊ីដូចជាឧស្សាហកម្មវាយនភ័ណ្ឌ ដែកថែប ស៊ីម៉ងត៍ គ្រឿងចក្រ និងសម្ភារ:ធ្វើពីរោមជ្រូក ជាដើម។

តើត្រូវធ្វើកំណែទម្រង់យ៉ាងណាចំពោះរោងចក្រដែលឆ្លងផុតសម័យចាស់មកសម័យថ្មី? មូលធនបរទេសគួរដំណើរការតាមរបៀបណា? សហគ្រិនឧស្សាហកម្មនិងពាណិជ្ជកម្មជាតិនិងអន្តរជាតិ ចូលរួមការកសាងប្រទេសតាមវិធីណា? គួរបង្កើត និម្មបនកម្មសេដ្ឋកិច្ចជាតិថ្មី តាមមធ្យោបាយអ្វី? ក្នុងរយៈពេលជាង ២ ម៉ោងនៃការសំណេះសំណាល់ អ្នកទាំងអស់គ្នាបានផ្លាស់ប្តូរមតិយោបល់យ៉ាងស្មោះត្រង កង្វល់និមួយៗក៏ត្រូវបានលុបបំបាត់ជាបណ្តើៗ។

ដល់ពេលថ្ងៃត្រង់ លោក តេង ស៊ាវ ភីង បានស្នើឱ្យហូបបាយជាមួយគ្នា ម្ចាស់ផ្ទះនិងភ្ញៀវបានសំណេះសំណាលគ្នាយ៉ាងសប្បាយរីករាយ លោក តេង ស៊ាវ ភីង បានលើកឡើងជាលើកទមួយថា ប្រទេសចិនថ្មីគួរទាក់ទាញទុនវិនិយោគពីបរទេស នឹងគាំទ្រការបង្កើត សហគ្រាសឯកជន ដែលបានបើកទ្វារនៃតំបន់ហាមឃាត់ អំពីការអភិវឌ្ឍសេដ្ឋកិច្ចមិនមែនសាធារណៈនៅប្រទេសចិន។

អាហារថ្ងៃត្រង់នេះ វាបានជួយដោះស្រាយរឿងរ៉ាវដែលជះឥទ្ធិពលយ៉ាងស៊ីជម្រៅ ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់ប្រទសចិនថ្មី ដែលទើបបង្កើតឡើង។ អាហារថ្ងៃត្រង់មួយពេលដ៏ល្បីឈ្មោះនេះ តែតាមពិតមុខម្ហូបធម្មតាណាស់គឺ ស៊ុបឆ្នាំភ្លើងរស់ជាតិ ប៉េកាំង ដែលមានសាច់មួយមុខ បន្លែ២មុខ សាច់ចៀម តាវហ៊ូ និងស្ពៃស។ យ៉ាងណាមិញ មនុស្សជំនាន់ក្រោយបានវាយតម្លៃថា ម្ហូបមួយពេលនេះ បានធ្វើឱ្យសេដ្ឋកិច្ចឯកជនចិនចូលផ្លូវល្បឿនលឿន។

ពីមុនមនុស្សបួនរយលាននាក់ហូបបាយមិនឆ្អែត បច្ចុប្បន្នប្រជាពលរដ្ឋ ១៤០០លាននាក់ រកទិញរបស់របរមកពីគ្រប់ទិសទីលើពិភពលោក និងផ្តល់ផលិតផលចិនទៅទូទាំងពិភពលោក --- រឿងរ៉ាវបស់ប្រទេសចិនថ្មីបានលើកទឹកចិត្តដល់មនុស្សច្រើនឡើងៗ ការអភិវឌ្ឍគឺជាគន្លឺះ។

ប្រជាជនចិនមិនត្រឹមតែប្រសប់ជម្រុះចោលរបស់ចាស់ប៉ុណ្ណោះទេ ក៏ប្រសប់បង្កើតរបស់ថ្មីផងដែរ។ ចាប់ពីបង្កើតប្រទេសចិនថ្មី ដល់ការធ្វើកំណែទម្រង់និងបើកទូលាយ ក្នុងរយៈពេលជាងសាមសិបឆ្នាំ បក្សកុម្មុយនីស្តចិនដែលជាបក្សកាន់អំណាច របស់ប្រទេសចិន បានដឹកនាំប្រជាជនចិនលុបបំបាត់ទាំងស្រុង នូវរបបកេងប្រវ័ញ្ច , ក្នុងរយៈពេលជាងសែសិបឆ្នាំបន្ទាប់មក ការធ្វើកំណែទម្រង់និងការបើក ទូលាយបានជំរុញឱ្យប្រទេសចិន បោះជំហានយ៉ាងលឿននិងអស្ចារ្យ ដើម្បីដើរទាន់យុគសម័យ។ ខណៈសេដ្ឋកិច្ចឯកជន ក៏បានប្រែពីភាពទន់ខ្សោយ ទៅជារឹងមាំខ្លាំងក្លា រហូតបានក្លាយជាកម្លាំងចលករដ៏សំខាន់មួយ នៃការធ្វើទំនើបកម្មតាមបែបផែនចិន។

«ការធ្វើទំនើបកម្ម និយាយឱ្យចំទៅគឺដើម្បីឱ្យប្រជាជនទទួលបានជីវភាពកាន់តែល្អ។ ការចញ្ចឹមបីបាច់និងអប់រំកូនៗ ការបណ្តុះបណ្តាលយុវវ័យ ឱ្យលូតលាស់ជាធនធានមនុស្ស ដែលមានសមត្ថភាពកសាងមាតុប្រទេសឱ្យល្អ ការដែលមនុស្សចាស់ស្រួល មើលជំងឺស្រួលទទួលបានសេវាថែទាំសុខភាព... តម្រូវការរបស់ក្រុមគ្រួសារនីមួយៗគឺជាការងារនៃរដ្ឋាភិបាល។» « គោលនយោបាយធ្វើកំណែទម្រង់ និងបើកទូលាយរបស់ប្រទេសចិន នឹងមិនប្រែប្រួលក្នុងរយ:ពេលយូរ។ សម្រាប់ប្រទេសទាំងអស់ ដែលមានឆន្ទៈធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះជាមួយយើង យើងសុទ្ធតែរីករាយរួមជាមួយពួកគេ ដើម្បីជំរុញឱ្យសេដ្ឋកិច្ចពិភពលោក អភិវឌ្ឍកាន់តែរុងរឿង» ---- នេះបើតាមប្រសាសន៍លោក Xi Jinping ប្រមុខរដ្ឋចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន