Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប៉ូលិសអង់គ្លេសចោទប្រកាន់បុរស៣នាក់ ពីបទជួយដល់បណ្តាញស៉ើបការណ៍សម្ងាត់បរទេសហុងកុង (Video inside)

13-05-2024 15:24

(ឡុងដ៏)៖ ប៉ូលិសរបស់ចក្រភពអង់គ្លេស បានឱ្យដឹងនៅថ្ងៃចន្ទនេះថា បុរស ៣នាក់ត្រូវបានចោទប្រកាន់ជាផ្លូវការ ពីបទជួយដល់ សេវាស៉ើបការណ៍សម្ងាត់បរទេសនៃទីក្រុងហុងកុង បន្ទាប់ពីអាជ្ញាធរបើកយុទ្ធការចាប់ខ្លួនមនុស្សជាបន្តបន្ទាប់ នៅទូទាំងប្រទេសអង់គ្លេស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ ២០២៤។

ប៉ូលិសក្រុងឡុងដ៏ បាននិយាយថា មនុស្សសរុបចំនួន ១១នាក់ ត្រូវបានចាប់ខ្លួនចាប់តាំងពីដើមខែនេះ ដោយភាគច្រើនធ្វើឡើងនៅឯតំបន់ Yorkshire ភាគខាងជើងប្រទេសអង់គ្លេស។ បុរសទាំង ៣នាក់ នឹងត្រូវបង្ហាញខ្លួននៅតុលាការ Westminster Magistrates នៅថ្ងៃចន្ទនេះ។ ចំណែកបុរស ៧នាក់ និងស្ត្រីម្នាក់ដែលមិនត្រូវបានចោទប្រកាន់ ឆគឺត្រូវដោះលែងឱ្យមានសេរីភាពវិញ។ លោក Dominic Murphy ប្រធានការិយាល័យប្រឆាំងភេរវកម្ម បាននិយាយថា «ខណៈដែលបទល្មើសប្រភេទនេះ ស្ថិតក្នុងការព្រួយបារម្ភ ខ្ញុំចង់ធានាដល់សាធារណៈជនថា យើងមិនជឿថាមានការគំរាមកំហែងកាន់តែទូលំទូលាយដល់ពួកគេនោះទេ»

គួរបញ្ជាក់ថា ការស៉ើបអង្កេតកំពុងបន្ត ហើយប៉ូលិសមិនបានផ្តល់ព័ត៌មានលម្អិតអំពីករណីនេះទេ។ បុរសទាំង ៣នាក់ខាងលើនេះ ត្រូវបានចោទប្រកាន់ក្រោមច្បាប់សន្តិសុខជាតិរបស់ចក្រភពអង់គ្លេស ដែលអនុម័តកាលពីឆ្នាំមុន និងមានវិធានការថ្មីដើម្បីកំណត់គោលដៅ លើការគំរាមកំហែងពីបរទេស៕