(​ម៉ិកស៉ីកូ)៖ ប្រធានាធិបតីម៉ិកស៉ិក លោក Andres Manuel Lopez Obrador បានឱ្យដឹងកាលពីថ្ងៃពុធសប្តាហ៍នេះថា ការដាច់ចរន្តអគ្គិសនីស្ទើរតែទូទាំងប្រទេស បង្កឡើង ដោយសារតែអាកាសធាតុក្តៅខ្លាំងខុសប្រក្រតី ខណៈលោកបានធានាដល់អ្នកប្រើប្រាស់ថារដ្ឋសមត្ថភាពពេញលេញផលិតថាមពលរបស់បណ្តាញអគ្គិសនីជាតិ។ នេះបើ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា ឆ្នាំ២០២៤។

រដ្ឋចំនួន ២០ក្នុងចំណោមរដ្ឋទាំង៣២របស់ម៉ិកស៉ិក បានទទួលរងផលប៉ះពាល់ពីការដាច់ចរន្តអគ្គិសនី កាលពីថ្ងៃអង្គារ ហើយគិតត្រឹមព្រឹកថ្ងៃពុធសប្តាហ៍នេះ ថាមពលអគ្គិសនីជាតិសរុបមានប្រហែល ៤៤.៩ ជីហ្គាវ៉ាត់ (GW) ដែលនៅក្រោមតម្រូវការសរុប ៤៥GW។ ដោយចង់សំដៅទៅលើការកើនឡើងកម្តៅខុសប្រក្រតី លោក Lopez Obrador បានគូសបញ្ជាក់ថា «នេះជាស្ថានភាពដែលកើតឡើងដោយនឹងស្មានមិនដល់។ ប៉ុន្តែយើងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះស្ថានភាព ពិសេសដែលយើង កំពុងដោះស្រាយ»។ លោក Lopez Obrador បានក្រុមអ្នកយកព័ត៌មាន ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់រដ្ឋាភិបាលថា រដ្ឋាភិបាលរបស់លោក ក៏នឹងសម្របសម្រួល ជាមួយវិស័យឯកជន ដែលទទួលខុសត្រូវលើការផលិតថាមពលអគ្គិសនី ប្រហែលពាក់កណ្តាលរបស់ប្រទេសម៉ិកស៉ិក ផងដែរ។

គួរបញ្ជាក់ថា ការដាច់ភ្លើងកាលពីថ្ងៃអង្គារ កើតមានឡើងចំពេលដែលមួយផ្នែកធំនៃប្រទេសម៉ិកស៉ិក ក៏កំពុងប្រឈមនឹងការខ្វះខាតទឹកយ៉ាងធ្ងន់ធ្ងរ រួមទាំងសង្កាត់ធំៗ នៅក្នុងរដ្ឋធានីម៉ិកស៉ីកូស៊ីធីផងដែរ៕