(ឡុងដ៌)៖ ក្មេងប្រុសអាយុ ១៣ ឆ្នាំម្នាក់បានបាត់បង់ជីវិត ហើយមនុស្ស ៤ នាក់ផ្សេងទៀតបានរងរបួស នៅក្នុងហេតុការណ៍ចាក់សម្លាប់ ដោយបុរសម្នាក់ដែលកាន់ដោយដាវ នៅទីក្រុងឡុងដ៍នៅថ្ងៃអង្គារនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។
ឧបទ្ទវហេតុនេះបានកើតឡើងនៅសង្កាត់ Hainault ភាគខាងកើតទីក្រុងឡុងដ៍។ ហើយបុរសម្នាក់អាយុ ៣៦ឆ្នាំ ត្រូវបានចាប់ខ្លួន។ ទោះបីជាព្រឹត្តិការណ៍នេះមានសភាពធ្ងន់ធ្ងរក៏ដោយ ក៏អាជ្ញាធរបានបញ្ជាក់ថា ពួកគេមិនជឿថាវាពាក់ព័ន្ធនឹងអំពើភេរវកម្មឡើយ។
អគ្គស្នងការប៉ូលិសក្រុង Metropolitan លោក Stuart Bell បានបញ្ជាក់ពីការស្លាប់ដ៏សោកនាដកម្មរបស់ក្មេងប្រុសអាយុ ១៣ ឆ្នាំ ដែលបានបាត់បង់ជីវិតដោយសាររបួសរបស់គាត់ភ្លាមៗ បន្ទាប់ពីត្រូវបានចាក់។ បន្ថែមពីលើនេះ ប្រជាពលរដ្ឋ២នាក់ និងមន្ត្រីនគរបាល២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែរបួសពួកគេមិនគំរាមកំហែងដល់អាយុជីវិតឡើយ។
ទន្ធឹមគ្នានេះ អគ្គស្នងការប៉ូលិសរូបនេះ បានធានាដល់សាធារណជនថា មិនមានការគំរាមកំហែងបន្តដល់សហគមន៍ទេ ហើយក៏មិនស្វែងរកជនសង្ស័យបន្ថែមទៀតដែរ ដោយលោកបានបញ្ជាក់ថា ឧបទ្ទវហេតុនេះទំនងជាមិនពាក់ព័ន្ធនឹងអំពើភេរវកម្មទេ៕