(ប៉េកាំង)៖ បណ្តាញទូរទស្សសកលចិន (CGTN) នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានធ្វើការស្ទង់មតិមួយចំពោះ អ្នកលេងអ៊ីនធឺណែត ទូទាំងពិភពលោកបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៩០.០៥% បានអំពាវនាវយ៉ាងខ្លាំងក្លា ឱ្យភាគីទាំងពីរប៉ាឡេ

ស្ទីននិងអ៊ីស្រាអែលឈប់បាញ់គ្នាភ្លាម ដើម្បីជៀសវាងការបណ្តាលឱ្យកើតមាន វិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរថែមទៀត។

ក្រៅពីនេះនៅមានអ្នកផ្តល់បទសម្ភាសន៍ចំនួន៩៣.៥% បានលើកឡើងថាគ្រប់ភាគីគួរគោរព តាមកាតព្វកិច្ចនៃច្បាប់
មនុស្សធម៌អន្តរជាតិបញ្ឈប់ការវាយប្រហារដោយហិង្សាចំពោះជនស៊ីវិលទាំងភ្លាម។ ភាគីចិនបានសម្គាល់ឃើញជាប់រហូតមកថា ការទទួលរ៉ាប់រងភារកិច្ចចម្បងរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គឺគាំពារសន្តិភាពនិងសន្តិសុខអន្តរជាតិលើកទឹកចិត្តប្រទេស ដែលមានឥទ្ធិពលចំពោះភាគីសាមីត្រូវប្រកាន់ខ្ជាប់នូវគោលជំហរដ៏សត្យានុម័ត និងយុត្តិធម៌ដើរតួនាទី មានលក្ខណៈស្ថាបនាក្នុងការជំរុញ
ការកាត់បន្ថយវិបត្តិ។អ្នកផ្តល់បទសម្ភាសន៍ចំនួន៩៣% បានឯកភាពយ៉ាងខ្លាំងចំពោះជំហរនេះ។

សូមបញ្ជាក់ថាលោកបៃដិនប្រធានាធិបតីអាមេរិក បានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ដែលនឹងបន្តផ្តល់ជំនួយឧបត្ថម្ភជាថវិកា ២៦ប៊ីលានដុល្លារអាមេរិកដល់អ៊ីស្រាអែល។ ក្នុងការស្ទង់មតិលើកនេះមានអ្នកផ្តល់បទសម្ភាសន៍ចំនួន៩២% បានថ្តោលទោសយ៉ាងខ្លាំង ចំពោះករណីនេះ៕

វិទ្យុមិត្តភាពកម្ពុជាចិន