(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden នៅថ្ងៃព្រហស្បតិ៍នេះបានតែងតាំង លោកស្រី Lise Grande ជាបេសកជនពិសេសថ្មីសម្រាប់បញ្ហាមនុស្សធម៌នៅមជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters ​នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។

លោកស្រី Grande ដែលនឹងជំនួសតំណែង លោក David Satterfield បច្ចុប្បន្នគឺជាប្រធានវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិកឯករាជ្យ។ ពីមុនលោកស្រីធ្លាប់ធ្វើការឱ្យអង្គការសហប្រជាជាតិអស់រយៈពេលជាង ២៥ ឆ្នាំ ក្នុងបទពិសោធន៍ដែលរួមបញ្ចូលទាំងការគ្រប់គ្រងប្រតិបត្តិការសង្គ្រោះ នៅប្រទេសយេម៉ែន អ៊ីរ៉ាក់ និងស៊ូដង់ខាងត្បូងជាដើម៕