(ប៉េកាំង)៖ នៅវេលាម៉ោង១០ ព្រឹកថ្ងៃទី១៨ ខែមីនា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបើកធ្វើសន្និសីទសារព័ត៌មាន។លោកស្រី Liu Aihua អ្នកនាំពាក្យ ប្រធានសេដ្ឋវិទូ និងជាប្រធាននាយកដ្ឋានស្ថិតិសេដ្ឋកិច្ចជាតិនៃរដ្ឋបាលជាតិស្ថិតិចិន បានថ្លែងពីសភាពដំណើរការនៃសេដ្ឋកិច្ចជាតិចិន ចាប់ពីខែមករាដល់ខែកុម្ភៈ ឆ្នាំ ២០២៤ ព្រមនិងឆ្លើយសំណួររបស់អ្នកសារព័ត៌មាន។

លោកស្រីថ្លែងថា ចាប់ពីខែមករាដល់ខែកុម្ភៈ តម្លៃបន្ថែមនៃឧស្សាហកម្មដែលមានទ្រង់ទ្រាយធំ នៅទូទាំងប្រទេសចិនបានកើនឡើង ៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ សន្ទស្សន៍ផលិតកម្មសេវាកម្មទូទាំងប្រទេសចិនបានកើនឡើង ៥,៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ទំហំសរុបនៃការលក់រាយទំនិញប្រើប្រាស់មានចំនួន ៨,១៣០៧ទ្រីលានយាន់ប្រាក់ចិន កើនឡើង ៥,៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ការនាំចេញនាំចូលទំនិញសរុបចំនួន ៦,៦១៣៨ទ្រីលានយាន់ប្រាក់ចិន គឺកើនឡើង ៨,៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ អត្រាបាត់បង់ការងារនៅទីក្រុងនិងជនបទគិតជាមធ្យមគឺ ៥,៣% ។ តម្លៃអ្នកប្រើប្រាស់ (CPI) បានរក្សាកម្រិតដូចឆ្នាំមុន គឺមានការថយចុះ ០,៨% ក្នុងខែមករា និងកើនឡើង ០,៧% ក្នុងខែកុម្ភៈ។ និយាយជារួម ចាប់ពីខែមករាដល់ខែកុម្ភៈ ស្របនឹងគោលនយោបាយម៉ាក្រូនីមួយៗត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព សេដ្ឋកិច្ចជាតិចិនបានបន្តស្ទុះងើបឡើងវិញ និងប្រសើរឡើង៕

វិទ្យុមិត្តភាពកម្ពុជាចិន