ការបោះឆ្នោតនៅរុស្ស៊ីរយៈពេលបីថ្ងៃរួចមកនេះ បានបង្ហាញថា បេក្ខជនដែលឈ្នះឆ្នោតគឺ លោក វ្លាឌីមៀរ ពូទីន ដែលនឹងបន្តកាន់អំណាចរយៈពេលឆ្នាំទៅមុខថែមទៀត។ ការបោះឆ្នោត សកលនៅក្នុងប្រទេសរុស្ស៊ី បានរងនឹងការរិះគន់ពីប្រទេសលោកខាងលិច និងសហរដ្ឋអាមេ រិកដែលចាត់ទុកថាជាការបោះឆ្នោតមិនត្រឹមត្រូវនិងយុត្តិធម៌ ប៉ុន្តែនៅក្នុងប្រទេសរុស្ស៊ីនោះវិញ តួលេខចំនួនអ្នកចេញទៅបោះឆ្នោតមានច្រើន ៧៤,២២ភាគរយ ខណៈ ដែលការបោះ ឆ្នោត ២០១៨ ប្រមាណ ៦ឆ្នាំមុននេះ ចំនួនអ្នកចេញទៅបោះឆ្នោតមានតែប្រមាណ ៦៧,៥ភាគ រយតែប៉ុណ្ណោះ។

សេចក្តីប្រកាសបង្ហាញការឈ្នះភ្លូកទឹកភ្លូកដីរបស់រុស្ស៊ីនៅក្នុងការបោះឆ្នោត បានបង្ហាញនូវ ភាពត្រេកអរដល់ប្រទេសមួយចំនួន ប៉ុន្តែវាជាដំណឹងមិនល្អចំពោះប្រទេសខ្លះទៀត ដែលព្យា យាមរារាំងឥទ្ធិពលរុស្ស៊ី។ គ្រាដែលសហរដ្ឋអាមេរិក, ប្រទេសលោកខាងលិចនិងអ៊ុយក្រែន បានថ្កោលទោសដំណើរការបោះឆ្នោតនៅរុស្ស៊ីនោះ, ចំនួនមនុស្សចេញទៅបោះឆ្នោត ត្រូវគេ កត់សម្គាល់ថា មានច្រើនលើសលុបជាងអ្វីដែលធ្លាប់កើតឡើងក្នុងឆ្នាំ២០១៨កន្លងមក។

តាមរយៈលទ្ធផលនៃការ​បោះឆ្នោតនេះ លោកវ្លាឌីមៀរ ពូទីនអាយុ ៧១ ឆ្នាំ នឹងគ្រោង​កាន់អំ ណាច​មួយអាណត្តិបន្តទៀតដែលមានរយៈពេល ៦ ឆ្នាំ ហើយ​លោក​នឹង​ក្លាយជា​មេដឹកនាំរុស្ស៊ី​ដែលកាន់អំណាចយូរជាងគេបំផុត ក្នុងរយៈពេលជាង២០០ឆ្នាំមកនេះនៃប្រវត្តិសាស្ត្ររបស់រុស្ស៊ី។

លោក ពូទីន បានថ្លែងសាទរលទ្ធផលដំបូង ដែលបានបង្ហាញមកនេះ ដោយបញ្ជាក់ថាវាជាការ
បង្ហាញពី «ការជឿទុកចិត្ត» និង «ក្តីសង្ឃឹម» របស់ពលរដ្ឋរុស្ស៊ីមកលើរូបរបស់លោកដើម្បីការ ដឹកនាំរុស្ស៊ី តាមអ្វីដែលលោកបានរៀបចំ ដើម្បីអនាគតមួយរបស់រុស្ស៊ីដែលកំពុងប្រឆាំងនឹង គោលការណ៍ណ្តាប់ធ្នាប់សកលលោកបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សហរដ្ឋ អាមេរិកនិង សម្ព័ន្ធមិត្តលោកខាងលិច។

លោក ពូទីន បានថ្លែងថា «ខ្ញុំសូមថ្លែងអំណរគុណដល់ពលរដ្ឋរុស្ស៊ីទាំងអស់ដែលយើងស្ថិតរួម គ្នាតែមួយដែលចូលរួមក្នុងការទៅបោះឆ្នោត…ពលរដ្ឋរុស្ស៊ីគឺជាប្រភពដ៏សំខាន់នៃអំណាច របស់ប្រទេសរុស្ស៊ី»

ក្នុងរង្វង់ការប្រកួតប្រជែងជាមួយគួប្រកួតប្រជែងទាំងបីនៅក្នុងប្រទេសដែលរួមមាន លោក Leonid Slutsky នៃគណបក្សប្រជាធិបតេយ្យសេរី, លោក Vladislav Danokov នៃគណបក្សប្រជាជនថ្មី និងលោក Nikolay Kharitonov នៃគណ​បក្សកុម្មុយនីស្ត, លោក ពូទីន បានឈ្នះ ដាច់គេនូវសម្លេងជាង ៨៧ភាគរយ គ្រាដែលសម្លេងបេក្ខជនប្រកួតប្រជែងបានទទួលលទ្ធផល ក្រោម៤ភាគរយទាំងអស់ នោះគឺរវាងពី ៣.៨៦ ភាគរយ, ៣.៧៦ ភាគរយ ដល់២.៩៧ភាគរយ។

ពលរដ្ឋដែលបានចេញទៅបោះឆ្នោត ត្រូវគេរាយការណ៍ថាមានចំនួន ៧៤.២២ ភាគរយ ខណៈ ដែលការបោះឆ្នោត២០១៨ប្រមាណ៦ឆ្នាំមុននេះ ចំនួនអ្នកចេញទៅបោះឆ្នោតមានតែប្រមាណ ៦៧,៥ភាគរយតែប៉ុណ្ណោះ។

លោកពូទីនថ្លែងក្នុងសុន្ទរកថាដដែល បានបង្ហាញនូវការយកចិត្តទុកដាក់របស់លោកក្នុង ការរៀបចំយុទ្ធសាស្ត្រធ្វើសង្គ្រាមលើទឹកដីអ៊ុយក្រែន ដោយលោកបានរៀបរាប់ពីការរៀបចំ សណ្តាប់ធ្នាប់តាមព្រំដែន និងថាលោកនឹងត្រូវរៀបចំកិច្ចការសំខាន់ៗជាច្រើនថែមទៀត ជាពិសេសពាក់ព័ន្ធនឹងការធ្វើសង្គ្រាមនៅអ៊ុយក្រែន៖។

លោកពូទីនបានថ្លែងថា «ជាទូទៅ ការផ្តួចផ្តើមគឺស្ថិតទាំងស្រុងលើភាគីនៃកងកម្លាំងប្រដាប់ អាវុធរុស្ស៊ី ក្នុងទិសដៅខ្លះដែលទាហានរបស់យើងបានកម្ចាត់សត្រូវ…កងកម្លាំងយើងបានធ្វើដំណើររុលទៅមុខលើសមរភូមិបន្តិចម្តងៗជារៀងរាល់ថ្ងៃ…ប្រតិបត្តិការរបសរុស្ស៊ីគឺមានភាព សកម្មច្រើនជាងការការពារ ដែលយើងបានមើលឃើញវាជារៀងរាល់ថ្ងៃ»

លោកបានថ្លែងប្តេជ្ញាបន្តពង្រឹងសមត្ថភាពយោធា និងសមត្ថភាពការពារថែមទៀតក្នុងកា តព្វកិច្ចរបស់លោកជាមេដឹកនាំរបស់រុស្ស៊ីបន្តទៅអនាគត។

សម្រាប់មេដឹកនាំលោកខាងលិច ការឈ្នះភ្លូកទឹកភ្លូកដីដែលមិនអាចជៀសរួចរបស់ លោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងការបោះឆ្នោតនេះ គឺជាសារបង្ហាញថា នយោបាយរបស់រុស្ស៊ីចំពោះប្រទេសអ៊ុយក្រែន នឹងបន្តក្នុងភាពដាច់ណាត់ជាដដែល និងក្តីរំពឹងចង់យកឈ្នះរុស្ស៊ីក្រោមការ គ្រប់គ្រងរបស់លោកពូទីនដដែលនោះ ទំនងនឹងមិនអាចឱ្យក្តីបំណងរបស់ប្រទេសលោកខាង លិចអាចសម្រេចក្តីសុបិន្តរបស់អ៊ុយក្រែនបានឡើយ។

លើសពីនោះ គឺភាពឈ្នះរបស់លោកពូ ទីន នឹងធ្វើឱ្យប្រទេសដែលចងអារិភាពជាមួយនឹងរុស្ស៊ី កាន់តែបារម្ភចំពោះអនាគតរបស់ខ្លួន ជាពិសេសការកាន់តែបង្កើនប្រុងប្រយ័ត្នចំពោះភាព វិវត្តន៍នៃនយោបាយសកលលោកពាក់ព័ន្ធនឹងសណ្តាប់ធ្នាប់សកលដែលរុស្ស៊ីនិងប្រទេស សម្ព័ន្ធមិត្តរុស្ស៊ីតែងមើលឃើញថាសណ្តាប់ធ្នាប់សកលលោកក្រោមការដឹកនាំរបស់សហរដ្ឋ អាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចបច្ចុប្បន្ន មិនអាចធ្វើឱ្យមានយុត្តិធម៌ សម្រាប់ពួកគេឡើយ ជាពិសេសការព្រួតគ្នាជាអន្តរជាតិក្រោមការកាច់ចង្កូតរបស់រដ្ឋបាល លោក ចូ បៃដិន ក្នុង បំណងចង់បំបាក់ឥទ្ធិពលប្រទេសរុស្ស៊ី។

ទោះជាយ៉ាងណាក៏ដោយសង្គ្រាមរយៈពេលជាង២ឆ្នាំមកនេះ ស្ថានការណ៍មិនចុះសម្រុងផ្ទៃ ក្នុងសហរដ្ឋអាមេរិក និងការផ្ទុះសង្គ្រាមថ្មីមួយរវាងអ៊ីស្រាអែលនិង ក្រុមហាម៉ាសប៉ាឡេស្ទីន បានធ្វើឱ្យអ្វីដែលធ្លាប់តែយកចិត្តទុកដាក់លើសង្គ្រាមអ៊ុយក្រែនតែមួយនោះ បានប្រែប្រួលទៅវិញ។ សំណើកញ្ចប់ជំនួយជាង៦០ពាន់លានដុល្លាររប​ស់រដ្ឋបាលលោក ចូ បៃដិន ត្រូវបានកក ស្ទះក្នុងស្ថាប័នសភាតំណាងរាស្ត្រ និងលើសពីនេះ អនាគតរបស់ លោកចូ បៃដិន ហាក់ដូចជា មិនទាន់មានភាពច្បាស់លាស់ ក្នុងការអាចយកឈ្នះលើបេក្ខជនប្រធានាធិបតី លោក ដូណាល់ ត្រាំ នៃគណបក្សសាធារណរដ្ឋ ថែមទៀត។

លោក ពូទីន ក្រោយដំណាក់កាលបោះឆ្នោតនៅរុស្ស៊ីបានបញ្ចប់ លោកបានថ្លែងរិះគន់ដល់ ប្រព័ន្ធយុត្តិធម៌និងនយោបាយរបស់សហរដ្ឋអាមេរិក ដោយលោកបាននិយាយថា ពិភពលោក បានសើចចំអក ចំពោះនយោបាយរបស់សហរដ្ឋអាមេរិក ប៉ុន្តែនៅជាមួយគ្នានេះលោក បាននិយាយថា លោកនឹងធ្វើកិច្ចការជាមួយមេដឹកនាំអាមេរិករូបណាក៏ដោយ ដែលនឹងឈ្នះឆ្នោត ក្នុងខែវិច្ឆិកាឆ្នាំ២០២៤។

ភាពប្រែប្រួលនៃនយោបាយផ្ទៃក្នុងរប​ស់សហរដ្ឋអាមេរិកនេះ បានក្លាយជាកង្វល់មួយរបស់ ប្រទេសមួយចំនួនដែលធ្លាប់ជាប្រទេសនៃគន្លឹះប្រឆាំងនឹងការធ្វើសង្គ្រាមរបស់លោកពូទីន និងជាប្រទេសដែលធ្លាប់ប្តេជ្ញាចិត្តថា នឹងមិនឱ្យ លោក ពូទីន ឈ្នះសង្គ្រាមឡើយ។

ប្រធានាធិបតីបារាំង បានព្រលយពាក្យសម្តីការចង់ឱ្យបញ្ជូនកងកម្លាំងអង្គការណាតូទៅប្រ ទេសអ៊ុយក្រែនថែមទៀត ដែលសម្តីនោះបានក្លាយជាការព្រមានតបមកវិញពីលោកពូទីន ថា នឹងអាចផ្ទុះកើតឡើងនូវសង្គ្រាមនុយក្លេអ៊ែ័រ។

លោកពូទីនបានថ្លែងព្រមានទៅលោកខាងលិចថា វត្តមានរបស់កងទ័ពលោកខាងលិច លើទឹកដី អ៊ុយក្រែននឹងអាចជម្រុញឱ្យពិភព ស្ថិតក្នុងមាត់ជ្រោះនៃសង្គ្រាមលោកលើកទី៣ ប៉ុន្តែលោកពូទីន បានព្រលយពាក្យសម្តីថា លោកត្រៀមនឹងធ្វើការជជែកលើសំណើមួយរបស់ប្រ ទេសបារាំង ចំពោះការឈប់បាញ់គ្នាមួយក្នុងទឹកដីអ៊ុយក្រែន។

លោក វ្លាឌីមៀរ ពូទីន បានថ្លែងថា «ទោះបីខ្ញុំមិនទាន់ដឹងអំពីសេចក្តីថ្លែងការណ៍របស់ប្រធានា ធិបតីបារាំងនោះក៏ដោយ យើងនឹងត្រៀមពិភាក្សារាល់បញ្ហានានា ប៉ុន្តែដូចធ្លាប់បាននិយាយ ជារៀងរាល់ដងហើយ គឺរាល់ស្ថានការណ៍ដែលយើងនឹងដំណើរ គឺចាប់ផ្តើមពីអ្វីដែលជាផល ប្រយោជន៍របស់សហព័ន្ធរុស្ស៊ី ជាពិសេសស្ថានការណ៍ដែលកំពុងមានស្រាប់នៅលើសមរភូមិ»

ខណៈដែលមានសេចក្តីរាយការណ៍អំពីការឈ្នះឆ្នោតភ្លូកទឹកភ្លូកដីរបស់ លោក ពូទីន អ៊ុយ ក្រែនត្រូវគេរាយការណ៍បានបាញ់ដ្រូនជាច្រើនដាក់លើទឹកដីរុស្ស៊ី។ ក្រសួងការពារជាតិរុស្ស៊ី ​និយាយថា ដ្រូនចំនួន៣៥គ្រឿង ត្រូវអ៊ុយក្រែនបាញ់សម្តៅដាក់មកលើគោលដៅនានាលើទឹក ដីរុស្ស៊ីក្នុងតំបន់រដ្ឋធានីម៉ូស្គូផង បង្កឱ្យមានការឆេះនៅរោងចម្រាញ់ប្រេង, បង្កការរំខានលើទី ផ្គត់ផ្គង់អគ្គីសនីច្រើនកន្លែងតាមបណ្តោយព្រំដែន ប៉ុន្តែមិនបង្កឱ្យមានមនុស្សរងគ្រោះថ្នាក់ឡើយ។

ក្រសួងការពារជាតិរុស្ស៊ីបានចោទប្រកាន់ថា រដ្ឋាភិបាលអ៊ុយក្រែនមានបំណងចង់ធ្វើ វិចេ្ឆទ្ធកម្មដល់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៊ីដោយការបាញ់ច្រើននូវដ្រូនមិនធ្លាប់ កើតឡើងនេះដាក់លើទឹកដីរុស្ស៊ី ចាប់តាំងពីមានសង្គ្រាមជាង២ឆ្នាំមកនេះ។ ក្រសួងការពារ ជាតិរុស្ស៊ីបាននិយាយដែរថា រុស្ស៊ីនៅបានបាញ់ទម្លាក់គ្រាប់រ៉ុក្កែតរបស់អ៊ុយក្រែនចំនួន ១២គ្រាប់ថែមទៀត ដែលបានបាញ់ដាក់មកលើទឹកដីខេត្ត Belgorod របស់រុស្ស៊ី និងថាកងកម្លាំង ការពារអាកាសរុស្ស៊ីនៅបានបាញ់ទម្លាក់ឧទ្ធម្ភាចក្រយោធាអ៊ុយក្រែនមួយគ្រឿង ដែលបាន ហោះសម្តៅទៅកាន់ខេត្ត Belgorod ប៉ុន្តែត្រូវបានបាញ់ទម្លាក់លើតំបន់ Sumy កាលពី ថ្ងៃអា ទិត្យទី១៧មីនា៕