(ប៉េកាំង)៖ ចាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក ប្រទេសចិនបានឈានចូលដំណាក់កាលថ្មីនៃការកសាងទំនើបកម្ម តាមបែបផែនចិនដោយក្រោមការដឹកនាំរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។ក្នុងមហាសន្និបាតសភាទាំងពីរប្រទេសចិនឆ្នាំមុនៗ លោក Xi Jinping តែងឆ្លៀតឱកាសចូលរួមការពិគ្រោះពិភាក្សា នៃគណៈប្រតិភូសភាខេត្តនិងតំបន់មួយចំនួន ដោយបានផ្លាស់ប្តូរយ៉ាងស៊ីជម្រៅជាមួយតំណាងសភា និងសមាជិកមកពីតំបន់និងមជ្ឈដ្ឋានខុសគ្នា។

លោកបានលើកឡើងពីទិសដៅអភិវឌ្ឍជាតិចិន នៅពេលអនាគតដូចជា៖ «អភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី តាមសភាពការជាក់ស្តែងរបស់តំបន់ខុសគ្នា» «កំណត់វិធានការសំខាន់នៃការធ្វើកំណែទម្រង់ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយឱ្យថែមមួយកម្រិតទៀត» «ជំរុញស្របពេលតែមួយទាំងការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យា និងការច្នៃប្រឌិតថ្មីខាងឧស្សាហកម្ម» «គាំទ្រការអភិវឌ្ឍដោយគុណភាពខ្ពស់តាមរយៈ ការអភិរក្សកម្រិតខ្ពស់ចំពោះបរិស្ថាន» និង «អភិវឌ្ឍន៍បណ្តើរ លើកកម្ពស់កម្រិតធានាគុណភាពជីវភាពរស់របស់ប្រជាជនបណ្តើរ»។

ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ជាប្រធានបទនៃផែនការ៥ឆ្នាំទី ១៤ របស់ប្រទេសចិននិងជាគោលដៅអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចរយៈពេលយូរនៃរដ្ឋាភិបាលចិន។ លោ កXi Jinping បានលើកឡើងថា កន្លែងនីមួយៗផ្តោតលើភារកិច្ចចម្បង នៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ អភិវឌ្ឍកម្លាំងផលិតកម្មថ្មីតាមសភាពការជាក់ស្តែងរបស់ខ្លួន ដើម្បីជំរុញឱ្យឧស្សាហកម្ម មានភាពកម្រិតខ្ពស់ ឆ្លាតវៃភាវូបនីយកម្ម បៃតងភាវូបនីយកម្ម។

ការអនុវត្តយុទ្ធសាស្ត្រការអភិវឌ្ឍជនបទជាភារកិច្ចសំខាន់ នៃការកសាងប្រទេសទំនើបកម្មសង្គមនិយម ដោយគ្រប់ជ្រុងជ្រោយ។ លោក Xi Jinping បានបញ្ជាក់ពីខ្លឹមសារគន្លឹះ ដើម្បីអនុវត្តនយោបាយស្តារការអភិវឌ្ឍជនបទរបស់ចិន ឱ្យល្អតាមរយៈ៥វិស័យគឺ ឧស្សាហកម្ម ធនធានមនុស្ស វប្បធម៌ អេកូឡូស៊ី និងអង្គភាព។

ការកសាងមហាតំបន់ឈូងសមុទ្រក្វាំងតុង-ហុងកុង-ម៉ាកាវ ជាការសាកល្បងថ្មីក្នុងយុគសម័យថ្មី របស់ប្រទេសចិន ដើម្បីបង្កើតនិម្មាបនកម្មថ្មីនៃការបើកទូលាយ ហើយក៏ជាលទ្ធផលអនុវត្តថ្មី ដែលជម្រុញការអភិវឌ្ឍបុព្វហេតុ «ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ» ផងដែរ។ លោក Xi Jinping បានគូសបញ្ជាក់ថា ត្រូវក្តាប់ជាប់ឱកាសសំខាន់ នៃការកសាងមហាតំបន់ឈូងសមុទ្រ ដើម្បីកសាងជាឈូងសមុទ្រអន្តរជាតិឈានមុខ និងបណ្ដុំក្រុងលំដាប់ពិភពលោក។

តំបន់ដីសណ្តទន្លេយ៉ង់សេជាតំបន់ ដែលសេដ្ឋកិច្ចអភិវឌ្ឍដ៏រស់រវើកជាងគេ កម្រិតបើកទូលាយខ្ពស់ជាងគេ និងមានសមទ្ធិផលច្នៃប្រឌិតថ្មី ខ្លាំងជាងគេរបស់ប្រទេសចិន។ លោកXi Jinping បានលើកទឹកចិត្តសៀងហៃ ឱ្យសាកល្បងយ៉ាងអង់អាច កែសម្រួលដោយម្ចាស់ការ ដើម្បីដើរតួនាទីជាតំបន់សាកល្បងធ្វើកំណែទម្រង់ និងបើកទូលាយឱ្យស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ៕

វិទ្យុមិត្តភាពកម្ពុជាចិន