(ប៉េកាំង)៖ កាលពីថ្ងៃទី ៥ ខែមីនា ពេលអញ្ជើញចូលរួមការពិនិត្យពិភាក្សារបាយការណ៍ការងាររដ្ឋាភិបាល នៃប្រិតភូតំណាងប្រជាជនខេត្តជាំងស៊ូ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានលើកឡើងថា "សិប្បករនៃមហាប្រទេសគឺជាមូលដ្ឋានគ្រឹះនៃប្រជាជាតិចិន។ បន្ទាប់ពីសាធារណរដ្ឋប្រជាមានិតចិនបានបង្កើតឡើង យើងបានចាប់ផ្តើមពីបាតដៃទទេ ធ្វើការបង្កបង្កើនផលដោយខ្លួនឯង និងខិតខំតស៊ូយ៉ាងលំបាកលំបិន ហេតុនេះហើយ យើងបានបង្កើតជាមូលដ្ឋាននៃឧស្សាហកម្មកម្មន្ដសាល ដែលប្រកបដោយភាពឯករាជ្យនិងម្ចាស់ការ។

បច្ចុប្បន្ននេះ ប្រទេសចិនកំពុងស្ថិតក្នុងដំណាក់កាលគន្លឹះ នៃការធ្វើបរិវត្តកម្មពី "ការផលិតដោយប្រទេសចិន" ទៅកាន់ "ការផលិតដោយតម្រិះប្រាជ្ញាចិន" ពី "ល្បឿនរបស់ចិន" ទៅកាន់ "គុណភាពរបស់ចិន" និងពី "ផលិតផលរបស់ចិន" ទៅកាន់ "ម៉ាកយីហោរបស់ចិន" ហើយត្រូវខិតខំប្រឹងប្រែងផ្សព្វផ្សាយស្មារតីវិជ្ជាជីវៈ នៃសិប្បករនិងបណ្តុះបណ្តាលយ៉ាងម៉ត់ចត់ នូវសិប្បករមហាប្រទេសកាន់តែច្រើន៕

វិទ្យុមិត្តភាពកម្ពុជាចិន