(ប៉េកាំង)៖ ព្រឹកថ្ងៃទី ៧ ខែមីនា មហាសន្និបាតលើកទី ២ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ បានបើកធ្វើសន្និសីទសារព័ត៌មាន។ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិនបានឆ្លើយតបនឹងសំណួរ របស់អ្នកសារព័ត៌មានជាតិនិងអន្តរជាតិពាក់ព័ន្ធបញ្ហា «គោលនយោបាយការទូត និងទំនាក់ទំនងជាមួយបរទេសរបស់ប្រទេសចិន»

លោក Wang Yi បានថ្លែងថា ចាប់តាំងពីលោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងនូវទស្សនៈស្តីពីសហគមន៍រួមវាសនា នៃមនុស្សជាតិមក ការកសាងសហគមន៍រួមវាសនា នៃមនុស្សជាតិបានវិវឌ្ឍន៍ពី ទស្សនៈនិងគំនិតផ្តួចផ្តើមទៅជាប្រព័ន្ធវិទ្យាសាស្ត្រ ពោលគឺបានវិវឌ្ឍន៍ពីគំនិតផ្តួចផ្តើមចិនទៅជាគំនិតឯកភាពរួមរបស់អន្តរជាតិ ក៏ដូចជាបានប្រែក្លាយពីទស្សនទានដ៏ល្អបវរទៅជា សមិទ្ធផលជាក់ស្តែងដែលបង្ហាញពីកម្លាំងជីវិតយ៉ាងខ្លាំងក្លា។ ពីទ្វេភាគីដល់ពហុភាគី ពីក្នុងតំបន់ដល់ពិភពលោកទាំងមូល ពីសុខាភិបាលដល់បណ្តាញអ៊ីនធឺណេតនិងមហាសមុទ្រ ប្រទេសចិនបានបង្កើតសហគមន៍រួមវាសនាដែលមានទម្រង់ខុសៗគ្នា ក្នុងវិស័យជាច្រើនជាមួយប្រទេសនិងតំបន់រាប់សិប។

ពេលថ្លែងអំពីទំនាក់ទំនងចិន-អាមេរិក លោក Wang Yi បានសង្កត់ធ្ងន់ថា ជានិច្ចកាល ប្រទេសចិនតែងតែរក្សាភាពនឹងនរ និងភាពជាប់លាប់ចំពោះគោលនយោបាយរបស់ចិន ជាមួយសហរដ្ឋអាមេរិក លោកដាស់តឿនអាមេរិកឱ្យប្រើក្រសែភ្នែក សត្យានុម័តនិងប្រកបដោយវិចារណញ្ញាណ មកមើលពីការអភិវឌ្ឍរបស់ប្រទេសចិន ក៏ដូចជានិយាយបែបណាត្រូវធ្វើបែបហ្នឹង គោរពតាមពាក្យសន្យារបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន៕

វិទ្យុមិត្តភាពកម្ពុជាចិន