(ប៉េកាំង)៖ មហាសន្និបាតលើកទី២នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ បានបើកធ្វើសន្និសីទសារព័ត៌មាន នៅសាលសន្និសីទសារព័ត៌មាននៃមជ្ឈមណ្ឌល Media នៅរសៀលថ្ងៃទី ៦ ខែមីនា អ្នកទទួលខុសត្រូវនៃស្ថាប័នពាក់ព័ន្ធ បានឆ្លើយសំណួររបស់អ្នកសារព័ត៌មានចិន និងអន្តរជាតិអំពីបញ្ហា ដូចជាការអភិវឌ្ឍនិងកំណែទម្រង់ ថវិកាជាតិ គោលនយោបាយរូបិយប័ណ្ណ ធុរកិច្ច មូលបត្រនិងហិរញ្ញវត្ថុជាដើម។

លោក Zheng Shanjie ប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ចិនបានថ្លែងថា ការកំណត់កំណើន ៥ ភាគរយជាគោលដៅប៉ាន់ប្រមាណ នៃកំណើនសេដ្ឋកិច្ចរបស់ចិននៅឆ្នាំនេះ គឺឆ្លងតាមការបញ្ជាក់តាមបែបវិទ្យាសាស្ត្រ ដែលសមស្របនឹងសំណូមពរប្រចាំឆ្នាំនៃផែនការអភិវឌ្ឍន៍ ៥ ឆ្នាំទី ១៤ សមស្របជាមូលដ្ឋាននឹងសក្តានុពលនៃកំណើនសេដ្ឋកិច្ច ពោលគឺ គោលដៅនេះអាចសម្រេចបានតាមការតស៊ូព្យាយាម៕

វិទ្យុមិត្តភាពកម្ពុជាចិន