(ស៉ីដនី)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Anthony Albanese បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសរបស់លោកបានដំឡើង ការធ្វើទំនាក់ទំនងជាមួយវៀតណាម ឱ្យដល់កម្រិតភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ជាមួយកិច្ចសន្ទនាគ្នាជាប្រចាំអំពីវិស័យរ៉ែ ដើម្បីធ្វើពិពិធកម្មខ្សែចង្វាក់ផ្គត់ផ្គង់ឱ្យចេញឆ្ងាយពីចិន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា ឆ្នាំ ២០២៤។

លោក Albanese បានប្រាប់សន្និសីទសារព័ត៌មាន នៅក្នុងទីក្រុងកង់បេរ៉ា យ៉ាងដូច្នេះថា «ការលើកកម្ពស់ទំនាក់ទំនងរបស់យើង ទៅជាភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនាពេលនេះ ធ្វើឱ្យអូស្ត្រាលី-វៀតណាម ស្ថិតក្នុងចំណោមដៃគូសំខាន់ៗ របស់គ្នាទៅវិញទៅមក»

បើតាមសេចក្តីថ្លែងការណ៍រួម ភាពជាដៃគូនេះ នឹងគាំទ្រដល់ការពង្រីកកិច្ចសហប្រតិបត្តិការលើបញ្ហាជាច្រើន រួមទាំងអាកាសធាតុ បរិស្ថាន ថាមពល ការការពារសន្តិសុខ និងការចូលរួមផ្នែកសេដ្ឋកិច្ច និងអប់រំ។ រដ្ឋភិបាលវៀតណាម បានឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍នេះ លោក Albanese និងនាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងការផ្លាស់ប្តូរ ឯកសារកិច្ចសហប្រតិបត្តិការ ចំនួន ១២លើវិស័យថាមពល រ៉ែ កសិកម្ម ធនាគារ និងហិរញ្ញវត្ថុ។

គួរបញ្ជាក់ថា អូស្រ្តាលី គឺជាប្រទេសផលិតសារធាតុរ៉ែសំខាន់ៗ សម្រាប់បម្រើឱ្យការប្រើប្រាស់នានា រាប់ចាប់តាំងពីស្មានហ្វូន រហូតដល់រថយន្ត ខណៈដែលវៀតណាមមានប្រាក់បញ្ញើ ដែលមិនប្រើប្រាស់ច្រើនជាងគេលើពិភពលោក៕

រូបភាពពី Reuters