(ប្រេតូរីយ៉ា)៖ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានឱ្យដឹងកាលពីថ្ងៃពុធសប្តាហ៍នេះថា អាហ្វ្រិកខាងត្បូង បានស្នើទៅកាន់ ស្ថាប័នតុលាការកំពូលរបស់ UN មួយនេះ ឱ្យចេញបញ្ជាចាត់វិធានការបន្ទាន់ថែមទៀត ប្រឆាំងអ៉ីស្រាអែល ដោយនិយាយថា មានការបំពានលើវិធានការដែលមានស្រាប់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា ឆ្នាំ ២០២៤។

នៅក្នុងពាក្យសុំរបស់ខ្លួន អាហ្វ្រិកខាងត្បូងបានព្រមានថា ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា កំពុងប្រឈមនឹងភាពអត់ឃ្លាន ហើយសុំឱ្យ ICJ ដាក់បទបញ្ជាដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់បញ្ឈប់សង្រ្គាម ហើយដោះលែងចំណាប់ខ្មាំង និងអ្នកជាប់ឃុំទាំងអស់។ អាហ្រ្វិកខាងត្បូងក៏ស្នើដល់ ICJ ផងដែរឱ្យបញ្ជាអ៊ីស្រាអែល ទទួលយកវិធានការនោះជាបន្ទាន់ និងអនុវត្តយ៉ាងមានប្រសិទ្ធភាព ដើម្បីឱ្យការផ្តល់សេវាជាមូលដ្ឋាន និងជំនួយមនុស្សធម៌ដែលកំពុងមានតម្រូវការ ដោះសា្រយបាននូវភាពទុរ្ភិក្ស និងការអត់ឃ្លាននៅទីនោះ។

គួរបញ្ជាក់ថា កាលពីខែមករា ICJ បានបង្គាប់អ៉ីសា្រអែលចៀសវាងរាល់សកម្មភាពណា ដែលអាចធ្លាក់ចូលទៅក្នុង អំពើប្រល័យពូជសាសន៍ ហើយធានាថាកងទ័ពរបស់ខ្លួន នឹងមិនប្រព្រឹត្តអំពើបែបនេះ ប្រឆាំងប្រជាជនប៉ាឡេស្ទីន ក្រោយអាហ្វ្រិកខាងត្បូង ចោទអ៉ីសា្រអែលថា បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅហ្គាហ្សា។ យ៉ាងនេះក្តី អ៉ីសា្រអែលបានបដិសេធ ហើយថាការចោទប្រកាន់ របស់អាហ្រ្វិកខាងត្បូង គឺគ្មានមូលដ្ឋានច្បាស់លាស់៕

រូបភាពពី Reuters