(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតីនាំមុខគេ មកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ ទី៥ ខែមីនា បានបង្ហាញការគំាទ្ររបស់ចំពោះ សង្រ្គាមរបស់អ៉ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស ហើយនេះគឺជាការអត្ថាធិប្បាយដោយផ្ទាល់ដំបូងបំផុតរបស់លោកពាក់ព័ន្ធនឹងសង្រ្គាមក្នុងតំបន់ហ្កាហ្សា ខណៈ អន្តរជាតិ កំពុងបង្កើនការដាក់សម្ពាធឱ្យសហរដ្ឋអាមេរិក ទប់ស្កាត់កុំឱ្យអ៉ីស្រាអែលធ្វើរឿងជ្រុលហួសហេតុពេក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP។
លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះនៅពេលត្រូវបានអ្នកសមស្របសម្រួលសាកសួរ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News ថាតើរូបលោកឈរ នៅខាងអ៉ីស្រាអែលដែរឬទេ? លោក ត្រាំ បានឆ្លើយដោយឥតស្ទាក់ស្ទើរថា ជាការពិតណាស់ លោកគាំទ្រអ៉ីស្រាអែល ហើយនៅពេលត្រូវបានសាកសួរបន្ថែមថាតើ រូបលោកគាំទ្រចំពោះវិធីសាស្ត្រសង្រ្គាមដែលអ៉ីស្រាអែលកំពុងធ្វើនៅក្នុងតំបន់ហ្កាហ្សាឬទេ? លោក ត្រាំ បានឆ្លើយថា «អ្នកចាំបាច់ត្រូវតែបញ្ចប់បញ្ហា»។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោក ដូណាល់ ត្រាំ កើតមានឡើងចំពេលលោកប្រធានាធិបតី ចូ បៃដិន កំពុងរងសម្ពាធពីអន្តរជាតិ និងនៅក្នុងផ្ទៃក្នុងបក្ស ប្រជាធិបតេយ្យ ជុំវិញការគាំទ្ររបស់លោកចំពោះអ៉ីស្រាអែល ខណៈជនជាតិប៉ាឡេស្ទីនស្លាប់ក្នុងតំបន់ហ្កាហ្សា កើនឡើងលើស ៣០ ០០០នាក់ហើយ៕
រូបភាពពី AFP