(ប៉េកាំង)៖ ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានបើកកិច្ចប្រជុំនៅថ្ងៃទី ២៩ ខែកុម្ភៈ ដើម្បីពិភាក្សាអំពីសេចក្តីព្រាងនៃ "របាយការណ៍ការងាររបស់រដ្ឋាភិបាល" ដែលក្រុមប្រឹក្សាកិច្ចការរដ្ឋចិនគ្រោងនឹងដាក់ ជូនមហាសន្និបាតលើកទី២ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ ដើម្បីពិនិត្យពិភាក្សា។

លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំនេះ។ កិច្ចប្រជុំបានលើកឡើងថា ការងារក្នុងឆ្នាំនេះត្រូវតែបន្តដំណើរការទៅមុខ ប្រកបដោយស្ថិរភាព។ ត្រូវតែពង្រឹងគោលនយោបាយហិរញ្ញវត្ថុដ៏វិជ្ជមាន ក្នុងកម្រិតសមរម្យ។ ត្រូវជំរុញដោយពេញទំហឹង នូវការកសាងប្រព័ន្ធឧស្សាហកម្មទំនើប និងពន្លឿនការអភិវឌ្ឍផលិតភាពបែបថ្មី។

ត្រូវអនុវត្តយ៉ាងស៊ីជម្រៅនូវយុទ្ធសាស្ត្រធ្វើឱ្យប្រទេសជាតិ មានការរីកចម្រើនតាមរយៈការអប់រំតាមបែបវិទ្យាសាស្ត្រ ហើយផ្តោតសំខាន់លើការពង្រីកតម្រូវការក្នុងស្រុក។ ត្រូវជំរុញយ៉ាងពិតជាក់ស្តែង នូវការស្តារអភិវឌ្ឍន៍ជនបទដោយគ្រប់ជ្រុងជ្រោយ។ ត្រូវពង្រឹងការកសាងអរិយធម៌អេកូឡូស៊ី។ ត្រូវធានានិងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនយ៉ាងប្រាកបប្រជា។ ត្រូវពង្រឹងការកសាងផ្ទាល់ខ្លួន របស់រដ្ឋាភិបាល កែតម្រូវយ៉ាងម៉ឺងម៉ាត់នូវទម្រង់និយម និងការិយាល័យនិយម ហើយខិតខំសម្រេចគោលដៅ និងភារកិច្ចនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមប្រចាំឆ្នាំ៕

វិទ្យុមិត្តភាពកម្ពុជាចិន