(ញូវយ៉ក)៖ ទីភ្នាក់ជួយសង្រ្គោះ និងការងារសម្រាប់ប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ (UNRWA) បានឱ្យដឹងថា ជំនួយមនុស្សធម៌ចូលមកក្នុងតំបន់ហ្គាហ្សា បានកាត់បន្ថយប្រហែលពាក់កណ្តាល នៅក្នុងខែនេះ។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ ២០២៤។
មូលនិធិចំនួន ៤៥០លានដុល្លារ ត្រូវបានផ្អាកដោយម្ចាស់ពីជំនួយធំៗ រួមទាំងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អាល្លឺម៉ង់ និងអូស្រ្តាលី បន្ទាប់ពីមានបុគ្គលិកមួយចំនួននៃ UNRWA មានជាប់ពាក់ព័ន្ធនឹង ការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។
ប្រធាន UNRWA បានព្រមានថា បញ្ហានេះអាចឱ្យទីភ្នាក់ជួយសង្រ្គោះនេះ ប្រឈមមុខនឹងការដួលរលំ។ UNRWA អាចនឹងបង្ខំចិត្តបញ្ឈប់ប្រតិបត្តិការក្នុងតំបន់ ប្រសិនបើមិនទទួលបានមូលនិធិក្នុងពេលឆាប់ៗ។ បើតាមអ្នកនាំពាក្យរបស់ប្រមុខ UN លោក Stephane Dujarric «បើមើលលើ ទស្សនវិស័យសម្រាប់ UNRWA និងមនុស្សរាប់លាននាក់ដែលខ្លួនកំពុងបម្រើឱ្យ មិនថានៅហ្គាហ្សា East Jerusalem West Bank ហ៊្សកដានី និងស៉ីរី គឺកំពុងអាក្រក់ខ្លាំង»។
គួរបញ្ជាក់ថា UN បានរិះគន់ការផ្អាកមូលនិធិថាជាភាពមិនទទួលខុសត្រូវ ដោយទទូចដល់ប្រទេសជាម្ចាស់ជំនួយ ធ្វើការសម្រេចចិត្តឡើងវិញ ខណៈដែលតំបន់ហ្គាហ្សាកំពុងប្រឈមនឹងភាពអន់ឃ្លាន ចំពោះមុខការកើនឡើងនូវវិបត្តិមនុស្សធម៌៕
រូបភាពពី AFP