(មូស្គូ)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន បានសន្យាពង្រឹងការធ្វើសកម្មភាពដោយសេរី និងសក្តានុពលនៃកងកម្លាំងប្រតិបត្តិការពិសេសរុស្ស៉ី ដោយនិយាយថាវាជាអាទិភាពសំខាន់ ដើម្បីធ្វើឱ្យកងទ័ពជាតិកាន់តែខ្លាំងក្លា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។
លោក ពូទីន បានបញ្ជាក់នៅក្នុងសារអបអរសាទរ ថ្ងៃបង្កើតកងម្លាំងប្រតិបត្តិការពិសេសរុស្ស៉ី ២៧ កុម្ភៈ យ៉ាងដូច្នេះថា «យើងនឹងបន្តពង្រឹងសមត្ថភាពរបស់ពួកគេ បង្កើន ការធ្វើសកម្មភាព និងសក្តានុពលនៃការវាយប្រហារ ហើយបំពាក់ឱ្យដល់ពួកគេនូវអាវុធ និងសម្ភារស៊េរីថ្មី»។ លោក ពូទីន បានបន្ថែមថា «ខ្ញុំសូមបញ្ជាក់ថា នេះជាអាទិភាព មួយ សម្រាប់ការអភិវឌ្ឍរយៈពេលយូរបស់កងទ័ពគោក និងជើងទឹក»។
គួរបញ្ជាក់ថា កងកម្លាំងប្រតិបត្តិការពិសេសរុស្ស៉ី គឺជាកងកម្លាំងប្រយុទ្ធកម្រិតយុទ្ធសាស្រ្ត ដែលត្រូវបានបង្កើតឡើង ដើម្បីបំពេញភារកិច្ចជាក់លាក់ណាមួយ និងជាផ្នែកមួយ នៃកងកម្លាំងប្រដាប់អាវុធរុស្ស៉ី។ កងកម្លាំងពិសេសនេះ បានចូលរួមធ្វើប្រតិបត្តិការរបស់រុស្ស៉ី នៅឯស៉ីរី អស់រយៈពេលជាង ១០ឆ្នាំមកហើយ និងចាប់តាំងពីឆ្នាំ២០២២មក ក្នុងសង្រ្គាមអ៊ុយក្រែន៕
រូបភាពពី Reuters