(បេរូត)៖ ការ​វាយឆ្មក់​របស់​អ៊ីស្រាអែល​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​លីបង់​នៅ​ថ្ងៃ​ពុធសប្តាហ៍នេះ ​បាន​សម្លាប់​ជន​ស៊ីវិល​៤​នាក់ ​ក្នុង​នោះ​មាន​កុមារ​ ២នាក់ ​និង​ ៩​នាក់​ផ្សេង​ទៀត​រង​របួស​។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។

ប្រភពសន្តិសុខបានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ដោយសុំមិនបញ្ចេញឈ្មោះដូច្នេះថា «ស្ត្រីម្នាក់ត្រូវបានសម្លាប់ រួមជាមួយនឹងកូនៗរបស់គាត់ចំនួនពីរនាក់ នៅក្នុងការវាយឆ្មក់ដែលកំណត់គោលដៅលើភូមិ Al-Sowaneh ខណៈដែលជនស៊ីវិលទី៤ ត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់លើអគារមួយនៅភូមិ Adshit»

ប្រភព​បាន​បន្ថែម​ថា មនុស្ស​៩​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ ក្នុង​ការ​វាយ​ឆ្មក់​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​លីបង់។

គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះអ៊ីស្រាអែល បានបង្កើនការវាយឆ្មក់របស់ខ្លួនតាមផ្លូវអាកាស ដោយបានកំណត់គោលដៅផ្សេងៗគ្នាជាច្រើន នៅភាគខាងត្បូងប្រទេសលីបង់ ដែលមានចម្ងាយប្រហែល ១០ ទៅ ២៥ គីឡូម៉ែត្រពីព្រំដែន៕