(សេអ៊ូល)៖ ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ឱ្យដឹងនៅថ្ងៃពុធសប្តាហ៍នេះថា ប្រទេសកូរ៉េខាងត្បូងបានបង្កើតទំនាក់ទំនងការទូតជាមួយគុយបា តាមរយៈការផ្លាស់ប្តូរលិខិតផ្លូវការនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។

លិខិតការទូតត្រូវបានផ្លាស់ប្តូររវាងបេសកកម្មរបស់ប្រទេសទាំងពីរ នៅឯទីស្នាក់ការអង្គការសហប្រជាជាតិ។

ទីភ្នាក់ងារសារព័ត៌មាន Yonhap បានកត់សម្គាល់ថា គុយបាធ្លាប់មានទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋកូរ៉េ ដែលជាឈ្មោះផ្លូវការរបស់កូរ៉េខាងត្បូងក្នុងឆ្នាំ ១៩៤៩ ប៉ុន្តែចាប់តាំងពីបដិវត្តសង្គមនិយមគុយបានៅឆ្នាំ ១៩៥៩ ការផ្លាស់ប្តូររវាងប្រទេសទាំងពីរ ត្រូវបានកាត់ផ្តាច់៕