(ប៉េកាំង)៖ ទីស្នាក់ការទូទៅអង្គការសហប្រជាជាតិនៅទីក្រុងវីយែន បានអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ជាលើកដំបូង ទីស្នាក់ការទូទៅអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក បានរៀបចំរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនម្តងទៀត ហើយអគារដែលជាទីសម្គាល់នៃប្រទេសជាច្រើនបានបំភ្លឺពណ៌ "ក្រហមប្រទេសចិន"។ល។ បន្ទាប់ពីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ត្រូវបានកំណត់ថាជាថ្ងៃឈប់សម្រាករបស់អង្គការសហប្រជាជាតិ បរិយាកាសនៃបុណ្យចូលឆ្នាំថ្មីចិននៅគ្រប់ទីកន្លែងទូទាំងពិភពលោក កាន់តែមានភាពខ្លាំងក្លា។ពី "ឆ្នាំថ្មីប្រទេសចិន" ដល់ "ឆ្នាំថ្មីសកល" បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំរោងនេះ បានផ្តល់កម្លាំងចលករនិងឱកាសថ្មី សម្រាប់ឱ្យប្រជាជនពិភពលោកយល់ដឹងពីប្រទេសចិន និងវប្បធម៌ប្រជាជាតិចិន។

បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនគឺជាពិធីបុណ្យប្រពៃណីដ៏ចំណាស់ និងសំខាន់បំផុតរបស់ប្រទេសចិន។ វាត្រូវបានកំណត់ជាថ្ងៃឈប់សម្រាក របស់អង្គការសហប្រជាជាតិ នេះគឺមានន័យថា ស្ថាប័នអង្គការសហប្រជាជាតិនឹងជៀសវាង ពីការបើកធ្វើកិច្ចប្រជុំនៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ជារៀងរាល់ឆ្នាំ ដែលនឹងផ្តល់ឱកាសកាន់តែច្រើនសម្រាប់ឱ្យអ្នកផងទាំងឡាយ ដកយកបទពិសោធន៍ពីវប្បធម៌ប្រជាជាតិចិន។

សព្វថ្ងៃនេះ ពីទីក្រុងញូវយ៉កប្រទេសអាមេរិកទៅដល់ទីក្រុងប៉ារីសប្រទេសបារាំង ពីទីក្រុងឡាអេប្រទេសហូឡង់ទៅដល់ទីក្រុងម៉ិកស៊ិក ប្រជាជនប្រហែលមួយភាគប្រាំលើទូទាំងពិភពលោក បានអបអរសាទរបុណ្យចូលឆ្នាំថ្មីតាមចន្ទគតិចិន តាមទម្រង់ផ្សេងៗគ្នា។ការសម្តែងម៉ុងសាយនិងនាគ ធ្វើនំគាវ ដើរទិញឥវ៉ាន់ សរសេរពាក្យទំនឹមជូនពរឆ្នាំថ្មីប្រពៃណីចិន និងរត់តាមផ្លូវដើម្បីអបអរសាទរ បុណ្យចូលឆ្នាំថ្មី។ល។ សកម្មភាពប្រជាប្រិយដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ត្រូវបានធ្វើឡើងនៅជិត២រយប្រទេសនិងតំបន់។តើហេតុអ្វីបានជាពិធីបុណ្យប្រពៃណីចិនមួយ បានក្លាយជាព្រឹត្តិការណ៍វប្បធម៌សកល?

អ្នកសង្កេតការណ៍បានលើកឡើងថា នៅក្នុងវប្បធម៌ប្រជាជាតិចិន គុណតម្លៃស្តីពី "ការចាត់ទុកសន្តិភាពជារឿងសំខាន់បំផុត និងស្វែងរកចំណុចឯកភាពគ្នានិងរក្សាទុកគំនិតមិនស្របគ្នា" ព្រមទាំងទស្សនៈវប្បធម៌ស្តីពី "ការចែករំលែកនិងរៀនសូត្រពីគ្នាទៅវិញទៅមក នូវវប្បធម៌ដ៏ល្អផូរផង់នៃជនជាតិនានានិងប្រទេសនានា" ទទួលបានការទទួលស្គាល់ពីប្រជាជនពិភពលោក។ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បានបន្តវេននិងផ្សព្វផ្សាយទស្សនៈវប្បធម៌ប្រទេសចិននៃសន្តិភាព ភាពសុខដុមរមនានិងភាពចុះសម្រុងគ្នា។ ឆ្លងតាមរយៈ ការដកបទពិសោធន៍ពី សកម្មភាពបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ប្រជាជនពិភពលោកអាចស្វែងយល់ពីប្រទេសចិន ថែមមួយកម្រិតទៀត ហើយចាប់អារម្មណ៍ថា វប្បធម៌ប្រជាជាតិចិនគឺបើកចំហ មានភាពបរិយាបន្ននិងច្នៃប្រឌិតថ្មី។

សូមយក "រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន" ដែលជាពាក្យពេញនិយមរបស់ប្រជាជនក្រៅប្រទេស ក្នុងពេលចូលឆ្នាំថ្មីចិនជាឧទាហរណ៍។ កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំរោងនេះ ត្រូវបានផ្សាយផ្ទាល់និងផ្សាយដំណឹងក្នុងពេលដំណាលគ្នា ដោយប្រព័ន្ធផ្សព្វផ្សាយចំនួនជាង២១០០ នៃប្រទេសនិងតំបន់ចំនួន២០០ លើពិភពលោក ដែលមានអ្នកចូលទស្សនាទំព័រលើសពី៦៤៩លានលើក និងអ្នកទស្សនាវីដេអូឃ្លីប២១០លានលើក។ ឆ្លងតាមរយៈកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ទស្សនិកជនទូទាំងពិភពលោក បានទទួលអារម្មណ៍ពីភាពរស់រវើកយ៉ាងខ្លាំងក្លា របស់សិល្បៈប្រពៃណីប្រទេសចិន។

ក្នុងវប្បធម៌ប្រពៃណីប្រទេសចិន សត្វរោងតំណាងឱ្យប្រាជ្ញានិងកម្លាំង។ លោក Daren Tangអគ្គនាយកនៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក បានថ្លែងថា "រោងតំណាងឱ្យភាពក្លាហាន ចក្ខុវិស័យវែងឆ្ងាយនិងសមត្ថភាពប្រតិបត្តិ នៅក្នុងវប្បធម៌ប្រជាជាតិចិន។ ដើម្បីទប់ទល់នឹងបញ្ហាប្រឈមសកលជាច្រើន ដែលកំពុងជួបប្រទះ ពួកយើងត្រូវមានចរិតលក្ខណៈ ដ៏ឆ្នើមទាំងនេះ"។

បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន មានន័យថា ការចាប់ផ្តើមនៃរដូវផ្ការីកដែលពោរពេញទៅដោយ ការរំពឹងទុករបស់ប្រជាជន ចំពោះការងើបឡើងវិញ និងគ្រប់យ៉ាងផ្លាស់ប្តូរថ្មីនៃអ្វីៗទាំងអស់។ ពិភពលោកទទួលយក "ឆ្នាំថ្មីប្រទេសចិន" ហើយប្រទេសចិនក៏បញ្ជូនភាពសប្បាយរីករាយ នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនទៅពិភពលោកផងដែរ។ មិនថាពួកយើងនៅទីណា មិនថាមានពណ៌សម្បុរឬពូជសាសន៍អ្វីក៏ដោយ អ្នកផងទាំងឡាយជួបជុំគ្នាដើម្បីអបអរសាទរពិធីបុណ្យនេះ ហើយទទួលអារម្មណ៍លើ" ការចែករំលែកនិងរៀនសូត្រពីគ្នាទៅវិញទៅមក នូវវប្បធម៌ដ៏ល្អផូរផង់នៃជនជាតិនានា និងប្រទេសនានា"។ នេះគឺជាភាពទាក់ទាញ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។គឺគ្មានការកំណត់ព្រំដែន បានក្លាយជាកម្លាំងដ៏សំខាន់ដែលជំរុញពិភពលោក ឱ្យឈានទៅរកភាពល្អប្រសើរ៕

វិទ្យុមិត្តភាពកម្ពុជាចិន