(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសរុស្ស៊ីប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ចិនតែមួយ និងប្រឆាំងនឹងរាល់ទង្វើដ៏គ្រោះថ្នាក់ណាមួយ ដែលបង្កបញ្ហាដល់ប្រទេសចិន ជុំវិញបញ្ហាកោះតៃវ៉ាន់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក ពូទីន បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងការសន្ទនាតាមទូរសព្ទរបស់លោក ជាមួយប្រធានាធិបតីចិន លោក Xi Jinping នៅមុនថ្ងៃចូលឆ្នាំចិន៕

រូបភាពពី Reuters