(ប៉េកាំង)៖ ទន្ទឹមនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំរោងជិតចូលមកដល់ បរិយាកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ក៏មាននៅគ្រប់ទីកន្លែងនៅទូទាំងពិភពលោកផងដែរ។ បច្ចុប្បន្ននេះ ប្រទេសចំនួនជិត ២០ នៅជុំវិញពិភពលោកបានកំណត់ ថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនជាថ្ងៃឈប់សម្រាកតាមផ្លូវច្បាប់ ប្រជាជនប្រហែល ១ ភាគ ៥ លើទូទាំងពិភពលោកបានអបអរសាទរ បុណ្យចូលឆ្នាំថ្មីតាមចន្ទគតិចិន​ តាមទម្រង់ខុសៗគ្នា។ សកម្មភាពប្រជាប្រិយនៃថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បានធ្វើឡើងនៅប្រទេស និងតំបន់ចំនួនជិត ២០០ លើពិភពលោកបានក្លាយទៅជាព្រឹត្តិការណ៍វប្បធម៌សកល ដែលបាននាំមកនូវភាពសប្បាយរីករាយ ដល់ប្រជាជននៃបណ្តាប្រទេសនានា។ យោងតាមទិន្នន័យនៃវេទិកាធុរកិច្ចអេឡិចត្រូនិក ឆ្លងដែននៃក្រុមហ៊ុន Alibaba របស់ចិនបានបង្ហាញឱ្យឃើញថា ផលិតផលដែលមានធាតុ "នាគចិន" ដូចជា អាំងប៉ាវ ក្រដាសបិទលើបង្អួច គំនូរចិននិងពាក្យទំនឹមជូនពរឆ្នាំថ្មី ប្រពៃណីចិនព្រមទាំងផលិតផលនៃម៉ាកយីហាយ ដែលមានលក្ខណៈពិសេសចិនបាននិងកំពុង លក់ដាច់ខ្លាំងនៅក្នុងប្រទេសជាង ១០០ លើពិភពលោក។

ផលិតផលរបស់ចិនបាននិងកំពុងទទួលប្រជាប្រិយភាព កាន់តែខ្លាំងឡើងៗនៅបរទេស។ តើ "លេខសម្ងាត់" នៅពីក្រោយនេះជាអ្វី ?

បើនិយាចំពោះអ្នកប្រើប្រាស់ ផលិតផលដែលមានគុណភាពល្អគឺជាតម្រូវការទីមួយ។ សូមយករថយន្តដើរដោយថាមពលអគ្គិសនី ដែលផលិតដោយប្រទេសចិន ធ្វើជាឧទាហរណ៍ ចាប់តាំងពីឈានចូលបុណ្យចូលឆ្នាំថ្មីឆ្នាំសកលនៃឆ្នាំនេះមក ចំនួនអ្នកប្រើប្រាស់របស់អាមេរិក ដែលបញ្ជាទិញម៉ូតូកង់បីដើរដោយថាមពលអគ្គិសនីរបស់ចិន ពីវេទិកាធុរកិច្ចអេឡិចត្រូនិក បានកើនឡើងយ៉ាងខ្លាំង។ នៅពីក្រោយប្រជាប្រិយភាពនៃ "ការផលិតដោយប្រទេសចិន" គឺ ឧត្តមភាពនៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ដែលត្រូវបានសន្សំទុកជាយូរណាស់មកហើយ។

ដោយមកពីសមត្ថភាពសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍ ដែលបាននិងកំពុងធ្វើការច្នៃប្រឌិតថ្មី ដោយឥតឈប់ឈរ និងភាពរស់រវើកក្នុងការសម្របទៅតាមតម្រូវការក្នុងតំបន់ "ការច្នៃប្រឌិតដោយប្រទេសចិន" កំពុងនាំមកនូវបទពិសោធថ្មីប្លែក ដល់អ្នកប្រើប្រាស់នៅជុំវិញពិភពលោក។ នាពេលថ្មីៗកន្លងទៅនេះ ទីភ្នាក់ងារគណនេយ្យអន្តរជាតិ Ernst&Young និងគ្រឹះស្ថានប្រទេសចិនបានរួមគ្នាចេញផ្សាយ របាយការណ៍ដោយបញ្ជាក់ថា ប្រទេសចិនគឺជាមូលដ្ឋានផលិតកម្ម និងជាប្រទេសនាំចេញដ៏សំខាន់ នៃផលិតផលអេឡិចត្រូនិកនិងសម្ភារៈអគ្គិសនី ដែលប្រើប្រាស់ជាប្រចាំថ្ងៃលើទូទាំងពិភពលោក ដែលកាន់កាប់ចំណែកលក់ដូរចំនួនលើសពី ២២ ភាគរយក្នុងទីផ្សារសកល។

អ្នកប្រើប្រាស់សកលបាននាំគ្នាចំណាយលុយ ទៅលើផលិតផលរបស់ចិន អ្វីដែលពួកគេបានយកចិត្តទុកដាក់ គឺ វាមិនត្រឹមតែជាផលិតផលដែលមានគុណភាពល្អប៉ុណ្ណោះទេ ថែមទាំងក៏មានគុណតម្លៃខាងវប្បធម៌ ដែលប្រកបដោយកម្លាំងទាក់ទាញ ជាពិសេសផងដែរ។ ពីស្នាដៃសិប្បកម្មនៃបេតិកភណ្ឌវប្បធម៌អរូបី រ៉ូបចិននិងភេសជ្ជៈតែបានលក់ដូរ តាមដងផ្លូវនៃក្រៅប្រទេស រហូតដល់តំណាងនៃឧស្សាហកម្មផលិតស្រា ដែលជាម៉ាកយីហោចំណាស់ល្បីរបស់ចិនបានដាក់ បង្ហាញជាញឹកញាប់ ក្នុងវេទិកាជាន់ខ្ពស់អន្តរជាតិ ដូចជា កិច្ចប្រជុំកំពូលប្រទេស G20 និងវេទិកាដាវ៉ូសជាដើម ការបន្តវេនអរិយធម៌ប្រជាជាតិចិនជាង ៥០០០ ឆ្នាំមកហើយបានផ្តល់នូវទីបង្អែកខាងវប្បធម៌ សម្រាប់ឱ្យផលិតផលរបស់ចិនបាននិងកំពុង លក់ដាច់ខ្លាំងនៅក្រៅប្រទេស។ ប្រការនេះក៏បានធ្វើឲ្យជនបរទេសកាន់តែច្រើនឡើងៗ មានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះផលិតផលរបស់ចិន។

បច្ចុប្បន្ននេះ ក្នុងផលិតផលរបស់ចិនជាច្រើនប្រភេទ ដែលទទួលបានការពេញនិយមពី អ្នកប្រើប្រាស់នៅក្រៅប្រទេស សុទ្ធតែបានអាចមើលឃើញធាតុវប្បធម៌ប្រពៃណីចិន។ ពីផលិតផលច្នៃប្រឌិតខាងវប្បធម៌អំពីវាំងចាស់ និងទីសំណល់វប្បធម៌បុរាណ San xingdui ជាដើមដែលបាននិងកំពុងលក់ដាច់ខ្លាំងនៅបរទេស ដល់ការរចនាម៉ូដទាន់សម័យដែលរួមបញ្ចូលធាតុផ្សំ ដូចជានារីបុរាណចិននិងរូបចម្លាក់ទាហាន និងសេះដីឥដ្ឋជាដើម ម៉ាកផលិតផលល្បីៗរបស់ប្រទេសចិនទទួលបាន ការគាំទ្រជាបន្តបន្ទាប់នៅក្រៅប្រទេស។ នាពេលបច្ចុប្បន្ននេះ ប្រទេសចិនមានម៉ាកយីហោចំនួន ៤៨ បានត្រូវដាក់បញ្ចូលទៅក្នុង "ម៉ាកលំដាប់កំពូលទាំង ៥០០ លើពិភពលោក" ដែលបានជាប់ចំណាត់ថ្នាក់លេខ ៣ លើពិភពលោក។

អ្វីដែលជារបស់ប្រជាជាតិក៏ជារបស់ពិភពលោកដែរ វប្បធម៌ប្រពៃណីចិនដ៏ល្អផូរផង់គឺជាហ្សែនដ៏ខ្លាំងក្លាបំផុត នៃផលិតផលរបស់ចិន ។ ផលិតផលរបស់ចិនបាននិងកំពុងទទួល ប្រជាប្រិយភាពយ៉ាងទូលំទូលាយនៅបរទេស វាមិនត្រឹមតែបានជំរុញភាពរុងរឿង នៃវិស័យពាណិជ្ជកម្មនិងការអភិវឌ្ឍសេដ្ឋកិច្ច នៃពិភពលោកប៉ុណ្ណោះទេ ថែមទាំងក៏បានជំរុញការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នា នៃអរិយធម៌មនុស្សជាតិដែលបាននាំមកនូវកម្លាំងចិន ប្រកបដោយភាពវិជ្ជមានដល់ពិភពលោក៕

វិទ្យុមិត្តភាពកម្ពុជាចិន