(ប៉េកាំង)៖ ថ្ងៃទី៤ ខែកុម្ភៈ គឺជារដូវកាល Lichun ដែលជារដូវកាលប្រពៃណីចិន កម្មវិធី «រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនឆ្នាំ២០២៤»ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបញ្ចប់ ការហាត់សមលើកទី៤ដោយរលូន។

ការរួមបញ្ចូលរវាងសិល្បៈ និងបច្ចេកវិទ្យាកាន់តែស៊ីជម្រៅ ហើយការសម្ដែងរបស់អ្នកសម្តែងកាន់តែល្អពេញលេញ។កម្មវិធីនេះមានភាពកាន់តែល្អប្រសើរឡើង បន្ទាប់ពីការហាត់សមម្តងហើយម្តងទៀត ការតភ្ជាប់រវាងតំណភ្ជាប់នីមួយៗគឺមានភាពរលូន។រាត្រីសមោសរទាំងមូលគឺពោរពេញទៅដោយ បរិយាកាសនិទាឃរដូវនិងថាមពលជីវិត។

អត្ថន័យនៃ “និទាឃរដូវ” ត្រូវបានបង្ហាញយ៉ាងឆ្លាតវៃ នៅក្នុងកម្មវិធីច្នៃប្រឌិតជាច្រើននៃរាត្រីសមោសរនេះ។ កម្មវិធីសិល្បៈក្បាច់គុនបង្ហាញ ឡើងវិញនូវក្បាច់គុនបុរាណចិន ដោយបង្ហាញយ៉ាងពេញលេញ នូវភាពរស់វើកស្នាដៃនៅនិទាឃរដូវ។ កម្មវិធីរបាំបកស្រាយនូវស្នាដៃបុរាណ ប្រកបដោយភាពច្នៃប្រឌិត។ រដូវផ្ការីកមកដល់កាន់តែឆាប់ ប្រសិនបើមនុស្សឧស្សាហ៍ព្យាយាម។ តំណាងនៃអ្នកតស៊ូដែលខិតខំប្រឹងប្រែង ដោយសុទិដ្ឋិនិយមបាននាំមកនូវភាពកក់ក្តៅ និងទំនុកចិត្តពេញលេញដល់ឆាករាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិននិងទស្សនិកជន៕