(ប៉េកាំង)៖ ថ្ងៃទី២ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ សកម្មភាពពិសេសនៅប្រទេសស៊្វីសស្តីពី “ទស្សនារាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន”របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានបើកធ្វើនៅទីស្នាក់ការអង្គការសហប្រជាជាតិប្រចាំ នៅក្រុងហ្សឺណែវ ក្រោមប្រធានបទ “ឆ្លងឆ្នាំថ្មីប្រពៃណីចិន ទស្សនារាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន” ដើម្បីជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនលើផ្ទៃអន្តរជាតិ និងជំរុញការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក ឥស្សរជនជាង៣០០រូប បានអញ្ជើញចូលរួមសកម្មភាពនេះ។

លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូថា ឆ្នាំ២០២៤ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិ ននឹងធ្វើតាមរូបមន្តផ្សព្វផ្សាយ “គំនិត+សិល្បៈ+បច្ចេកទេស” ដើម្បីឱ្យវប្បធម៌ប្រពៃណីចិនដ៏ល្អផូរផង់ និងអរិយធម៌ទំនើបរួមបញ្ចូលគ្នា និងបង្កើត “ចំណីចក្ខុយប់នៃថ្ងៃដាច់ឆ្នាំខាងវប្បធម៌”ប្រកបដោយបរិយាកាសសប្បាយរីករាយ។

លោកស្រី Tatiana Valovaya អគ្គនាយិកានៃទីស្នាក់ការរបស់អង្គការសហប្រជាជាតិ នៅក្រុងហ្សឺណែវ បានលើកឡើងថា អង្គការសហប្រជាជាតិសូមថ្លែងអំណគុណចំពោះប្រទេសចិន ក្នុងការគាំពារដោយរឹងមាំនូវពហុភាគីនិយម លុបបំបាត់ភាពក្រីក្រនិងអត់ឃ្លានគ្រប់ទម្រង់។ សូមជូនពរមនុស្សគ្រប់រូបឱ្យមានសុខភាពល្អ ជោគជ័យ និងសុភមង្គលនៅបុណ្យចូលឆ្នាំរោងប្រពៃណីចិន!

វិទ្យុមិត្តភាពកម្ពុជាចិន