(ប៉េកាំង)៖ ព្រឹកថ្ងៃទី២ ខែកុម្ភៈ សាលពិព័រណ៍ប្រទេសចិនក្នុងពិព័រណ៍ពិភពលោក Osaka-Kansai ជប៉ុនឆ្នាំ ២០២៥ បានចាប់ផ្តើមសាងសង់ជាផ្លូវការ។

សូមបញ្ជាក់ថា សាលពិព័រណ៍ប្រទេសចិនក្នុងពិព័រណ៍ពិភពលោកឆ្នាំ២០២៥ គឺក្រោមប្រធានបទ «រួមគ្នាកសាងសហគមន៍មនុស្ស និងធម្មជាតិ--សង្គមអនាគតដែលអភិវឌ្ឍបៃតង» ក្នុងគោលបំណងបង្ហាញថា ប្រទេសចិននិងបណ្តាប្រទេសលើពិភពលោក រួមសុខរួមទុក្ខជាមួយគ្នា ជួយយកអាសាគ្នាទៅវិញទៅមក រួមគ្នាបង្កើតសហគមន៍រួមវាសនានៃមនុស្សជាតិ ខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីបន្សុលទុកពិភពលោកដ៏ស្រស់ស្អាតនិងល្អបវរ ចំពោះកូនចៅជំនាន់ក្រោយ។ សាលប្រទេសចិនមានទំហំប្រហែល ៣៥០០ ម៉ែត្រការ៉េ ជាសំណង់ឫស្សីពណ៌មាស ដែលផ្នែកខាងក្រៅ មានរាងដូចជាសៀវភៅបន្ទះឫស្សីបែបបុរាណចិន គឺជាសាលពិព័រណ៍បរទេសដែលសាងសង់ដោយខ្លួនឯងមួយ ដែលមានទំហំធំជាងគេបង្អស់ នៃពិព័រណ៍ពិភពលោកលើកនេះ។

គួរបញ្ជាក់ទៀតថា ពិព័រណ៍ពិភពលោក Osaka-Kansai ជប៉ុនឆ្នាំ ២០២៥ នឹងប្រារព្ធធ្វើចាប់ពីខែមេសាដល់ខែតុលាឆ្នាំ២០២៥ តាមការប៉ាន់ប្រមាណប្រទេសនិងតំបន់ចំនួន ១៥០ និងអង្គការអន្តរជាតិចំនួន ២៥នឹងចូលរួមតាំងពិព័រណ៍៕

អត្ថបទ ដោយវិទ្យុមិត្តភាពកម្ពុជាចិន