(ប៉េកាំង)៖ ថ្ងៃទី១ ខែកុម្ភៈ «រាត្រីសមោសរអបអរសាទរឆ្នាំថ្មីចិន២០២៤» នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (ហៅកាត់ CMG )បានធ្វើសន្និសីទកាសែត ដើម្បីបង្ហាញពីខ្លឹមសារកម្មវិធីសម្តែងសិល្បៈ និងចំណុចទាក់ទាញនៃគំនិតច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យា។ ឃ្លីបវីដេអូគំនូរជីវចលក្រោមចំណងជើង «ទស្សនាកម្មវិធី CMG អបអរទទួលឆ្នាំថ្មីឆ្នាំរោង» បានបង្ហោះផ្សាយជាផ្លូវការតាម បណ្តាញអ៊ីនធើណេត។

គួរបញ្ជាក់ថា ការរួមបញ្ចូលគ្នារវាងគំនិតច្នៃប្រឌិតថ្មីខាងវប្បធម៌ប្រពៃណីដ៏ល្អផូរផង់ និងទម្រង់សិល្បៈទំនើបជាចំណុចគួរឱ្យកត់សម្គាល់មួយ នៃរាត្រីសមោសរអបអរសាទរឆ្នាំថ្មីចិនCMG ឆ្នាំនេះ។ លោកស្រី Chang Shana ដែលមានវ័យ ៩៣ ឆ្នាំ ជាអ្នកជំនាញសិក្សាស្រាវជ្រាវសិល្បៈ Dunhuang បានរចនាគំនូរឆ្នាំថ្មីជាពិសេសដើម្បីជូនពរទស្សនិកជន មានសុខភាពមាំមួននិងសម្រេចអ្វីៗដូចបំណងនៅឆ្នាំថ្មី។

ឆ្នាំនេះ តាមរយៈកញ្ចក់ទូរទស្សន៍ អេក្រង់អេឡិចត្រូចនិកសាធារណៈនិងទូរស័ព្ទដៃ សុទ្ធតែអាចចូលរួមទស្សនា កម្មវិធីរាត្រីសមោសរអបអរឆ្នាំថ្មីចិន នៃCMG។ CMG បានខិតខំលើកកម្ពស់គុណភាព នៃការផលិតកម្មវិធីវីដេអូ UHD ផ្តោតលើការផ្សព្វផ្សាយយ៉ាងទូលំទូលាយ តាមប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ដើម្បីផ្តល់ជូន “ចំណីចក្ខុយប់ដាច់ឆ្នាំចាស់ចិន” ដែលតម្កល់ទុកប្រជាជនជាចម្បង ការសម្តែងនិងបង្ហាញតាមរយៈបច្ចេកវិទ្យាថ្មីៗ ទៅកាន់ទស្សនិកជនទូទាំងពិភពលោក។

នៅវេលាម៉ោង ៨ យប់ថ្ងៃទី ៩ ខែកុម្ភៈខាងមុខនេះ(តាមម៉ោងប៉េកាំង) «រាត្រីសមោសរអបអរសាទរឆ្នាំថ្មីចិន២០២៤»នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG ) នឹងផ្សាយផ្ទាល់តាមពហុវេទិកា។ ទស្សនិកជនពិភពលោកអាចចូលរួមទស្សនា តាមរយៈកម្មវិធី APP ឈ្មោះ yangshipin ខណៈអេក្រង់អេឡិចត្រូនិកសាធារណៈចំនួន ៣០០០ ផ្ទាំងក្នុងក្រុងចំនួន ៧០ ក្រុងនៃ៣៤ប្រទេសលើពិភពលោក ក៏នឹងផ្សាយផ្ទាល់និងផ្សព្វផ្សាយអំពីរាត្រីសមោសរនៃ CMG ផងដែរ៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន