(ប៉េកាំង)៖ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ មហាសន្និបាតស្តីពីការអប់រំឌីជីថលពិភពលោកឆ្នាំ២០២៤ ដែលរៀបចំដោយក្រសួងអប់រំចិន គណៈកម្មាធិការទូទាំងប្រទេសចិននៃយូណេស្កូអង្គការសហប្រជាជាតិ​ និងសាលារដ្ឋបាលក្រុងសៀងហៃ បានបើកធ្វើនៅក្រុងសៀងហៃ។លោកHuai Jinpengរដ្ឋមន្ត្រីក្រសួងអប់រំចិនបានអញ្ជើញជា អធិបតីក្នុងពិធីបើកនិងថ្លែងសុន្ទរកថាគន្លឹះ ក្រោមចំណងជើង «ពួតដៃគ្នាដើម្បីជំរុញការប្រើប្រាស់ ចែករំលែកនិងនវានុវត្តន៍ការអប់រំឌីជីថល»

មហាសន្និបាតលើកនេះធ្វើក្រោមប្រធានបទ ”ការអប់រំឌីជីថល៖ប្រើប្រាស់ចែករំលែកនិងនវានុវត្តន៍”តំណាងចូលរួមបានពិគ្រោះពិភាក្សាដោយផ្តោតសំខាន់ លើការលើកកម្ពស់គុណភាពនិងសមត្ថភាពឌីជីថល របស់គ្រូបង្រៀនការធ្វើឌីជីថលវូបនីយកម្មខាងអប់រំ និងការកសាងសង្គមបែបរៀនសូត្រនិន្នាកា និងការវាយតម្លៃពីសន្ទស្សន៍នៃការអភិវឌ្ឍការអប់រំឌីជីថលសកល AI និងសីលធម៌ឌីជីថលការប្រឈមមុខនិងឱកាស នៃកំណែទម្រង់ឌីជីថល ចំពោះការអប់រំមូលដ្ឋានការធ្វើឌីជីថលវូបនីយកម្មអភិបាលកិច្ចការអប់រំ និងអភិបាលកិច្ចការអប់រំឌីជីថលជាដើម។

តំណាងជាតិនិងអន្តរជាតិចំនួនជាង៨០០រូប បានអញ្ជើញចូលរួមមហាសន្និបាតនេះក្នុងនោះ រួមមានភ្ញៀវកិត្តិយសអន្តជាតិ ចំនួនជាង៤០០រូប ដែលមកពីប្រទេសនិងតំបន់ ព្រមទាំងអង្គការអន្តរជាតិពាក់ព័ន្ធសរុបជាង៧០៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន