(ប៉េកាំង)៖ ថ្ងៃទី ៣១ ខែមករា ការិយាល័យនយោបាយនៃគណៈកម្មាធិកាមជ្ឈិមបក្សកុម្មុយនីស្តចិន បានបើកធ្វើកិច្ចប្រជុំក្រោមអធិបតីភាពរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដោយបានពិនិត្យពិភាក្សាលើ «បទប្បញ្ញត្តិការងារល្បាតត្រួតពិនិត្យរបស់បក្សកុម្មុយនីស្តចិន» និងឯកសារបីច្បាប់។

កិច្ចប្រជុំបានគូសបញ្ជាក់ថា ឆ្នាំ២០២៤ ជាខួប ៧៥ឆ្នាំនៃការបង្កើតប្រទេសចិនថ្មី និងជាឆ្នាំគន្លឹះមួយសម្រាប់សម្រេចបាន នូវភារកិច្ចគោលដៅដែលកំណត់ដោយផែនការប្រាំឆ្នាំទី ១៤ ក្រុមការងារបក្សនៃគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន ក្រុមប្រឹក្សាកិច្ចការរដ្ឋ សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន តុលាកាប្រជាជនកំពូល សាលាអយ្យការប្រជាជនកំពូលត្រូវឈរលើ ការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន ដែលជានយោបាយដ៏ធំបំផុត ផ្តោតលើកការអនុវត្តជាក់ស្តែង នូវការរៀបចំចាត់ចែងជាយុទ្ធសាស្រ្ត នៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ជាប់រហូត សម្រេចការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ដែលជាភារកិច្ចចម្បង និងបង្កើតយ៉ាងមុតមាំនូវទស្សនៈស្នាដៃនយោបាយ ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជន។

កិច្ចប្រជុំបានលើកឡើងទៀតថា តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក បក្សបានធ្វើវិសោធនកម្មលើ «បទប្បញ្ញត្តិការងារល្បាតត្រួតពិនិត្យ របស់បក្សកុម្មុយនីស្តចិន» បីលើក ដែលបានធ្វើឱ្យល្អពេញលេញនូវប្រព័ន្ធរបប និងបទដ្ឋានរបស់បក្សកុម្មុយនីស្តចិន ដែលធ្វើឱ្យប្រសើរឡើងដោយខ្លួនឯង៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន