(មូស្គូ)៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី បានរាយការណ៍ថា នាថ្ងៃអាទិត្យនេះ អវកាសយានិករុស្ស៉ី លោក Oleg Kononenko ត្រូវបានរំពឹងថា នឹងបំបែកកំណត់ត្រាពិភពលោក សម្រាប់រយៈពេលស្នាក់នៅសរុបក្នុងទីអវកាស យូរជាងគេបង្អស់គឺរហូតដល់ជិត២ឆ្នាំកន្លះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៥។
យោងតាមការរំពឹងទុក នៅវេលាម៉ោង១១៖៣០នាទីព្រឹកថ្ងៃអាទិត្យនេះ (ម៉ោងនៅទីក្រុងមូស្គូ) លោក Kononenko ដែលមានអាយុ៥៩ឆ្នាំ នឹងបំបែកកំណត់ត្រារបស់អវកាសយានិករុស្ស៉ីម្នាក់ទៀត គឺលោក Gennady Padalka ដែលបានស្នាក់នៅក្នុងទីអវកាស រយៈពេលសរុបយូរជាងគេបង្អស់លើពិភពលោក ចំនួន៨៧៨ថ្ងៃ ១១ម៉ោង និង២៩នាទី អំលុងបេសកកម្មសរុបចំនួន៥ មុនចូលនិវត្តន៍កាលពីឆ្នាំ២០១៧។
លោក Kononenko កំពុងស្ថិតក្នុងការបំពេញបេសកកម្មអវកាសលើកទី៥ ហើយនៅពេលបញ្ចប់បេសកកម្មបច្ចុប្បន្ននេះ ដែលត្រូវបានកំណត់ថានឹងចប់នៅថ្ងៃទី២៣ ខែកញ្ញា ខាងមុខ រូបលោកនឹងចំណាយពេលស្ថិតក្នុងទីអវកាស បានរយៈពេលសរុបរហូតដល់១,១១០ថ្ងៃ។ លោក Kononenko បានធ្វើដំណើរឡើងទីអវកាសដំបូង កាលពីខែមេសា ឆ្នាំ២០០៨ ក្នុងបេសកកម្មឆ្ពោះទៅស្ថានីយអវកាសអន្តរជាតិ ISS៕
រូបភាពពី Reuters