(ប៉ារីស)៖ ប៉ូលិសបានឲ្យដឹងថា មានការវាយប្រហារមួយដោយកាំបិទ នៅឯស្ថានីយ៍រថភ្លើង Gare de Lyon ក្នុងទីក្រុងប៉ារីស នៃប្រទេសបារាំង បណ្តាលឲ្យមនុស្ស ៣របួសកាលពីព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងក្នុងតំបន់)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣ ខែមករា ឆ្នាំ ២០២៤។
ប៉ូលិស បានបន្ថែមថា ជនសង្ស័យធ្វើសកម្មភាពត្រូវបានចាប់ខ្លួន។ ជនរងគ្រោះ ២នាក់រងរបួសស្រាល ចំណែកម្នាក់ទៀតរបួសធ្ងន់ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតទេ។ គេនៅមិនទាន់ប្រាកដទេចំពោះមូលហេតុនៃការវាយប្រហារនេះ។ បើតាមកាសែតក្នុងស្រុក អ្នកធ្វើសកម្មភាពវាយប្រហារនៅឯ Gare de Lyon កាលពីព្រឹកថ្ងៃសៅរ៍ គឺមកពីប្រទេសម៉ាលី ហើយកាន់ប័ណ្ណបើកបរអ៉ីតាលី។
គួរបញ្ជាក់ថា បារាំងបានរងនូវការវាយប្រហារបែបដែលក្រុមសកម្មប្រយុទ្ធធ្លាប់ធ្វើកន្លងមក ប៉ុន្តែក៏មានការវាយប្រហារម្តងម្កាលដែរពីសំណាក់អ្នកមានបញ្ហាផ្លូវចិត្ត៕
រូបភាពពី AFP