(ប៉េកាំង)៖ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ មហាសន្និបាតស្តីពីការអប់រំឌីជីថលពិភពលោកឆ្នាំ ២០២៤ ដែលរៀបចំដោយក្រសួងអប់រំចិន គណៈកម្មាធិការទូទាំងប្រទេសចិន នៃយូណេស្កូអង្គការសហប្រជាជាតិ និងសាលារដ្ឋបាលក្រុងសៀងហៃ បានបើកធ្វើនៅក្រុងសៀងហៃ។

លោក Huai Jinpeng រដ្ឋមន្ត្រីក្រសួងអប់រំចិនបានអញ្ជើញជា អធិបតីក្នុងពិធីបើកនិងថ្លែងសុន្ទរកថាគន្លឹះ ក្រោមចំណងជើង «ពួតដៃគ្នាដើម្បីជំរុញ ការប្រើប្រាស់ ចែករំលែកនិងនវានុវត្តន៍ការអប់រំឌីជីថល»។

មហាសន្និបាតលើកនេះធ្វើក្រោមប្រធានបទ ”ការអប់រំឌីជីថល៖ ប្រើប្រាស់ចែករំលែកនិងនវានុវត្តន៍” តំណាងចូលរួមបានពិគ្រោះពិភាក្សា ដោយផ្តោតសំខាន់លើ ការលើកកម្ពស់គុណភាពនិងសមត្ថភាពឌីជីថល របស់គ្រូបង្រៀនការធ្វើឌីជីថលវូបនីយកម្មខាងអប់រំ និងការកសាងសង្គមបែបរៀនសូត្រនិន្នាកា និងការវាយតម្លៃពីសន្ទស្សន៍នៃការអភិវឌ្ឍការអប់រំឌីជីថលសកល AIនិងសីលធម៌ឌីជីថលការប្រឈមមុខនិងឱកាស នៃកំណែទម្រង់ឌីជីថលចំពោះការអប់រំមូលដ្ឋានការធ្វើ ឌីជីថលវូបនីយកម្មអភិបាលកិច្ច ការអប់រំនិងអភិបាលកិច្ចការអប់រំឌីជីថលជាដើម។

តំណាងជាតិនិងអន្តរជាតិចំនួនជាង៨០០រូប បានអញ្ជើញចូលរួមមហាសន្និបាតនេះ ក្នុងនោះរួមមានភ្ញៀវកិត្តិយសអន្តជាតិ ចំនួនជាង៤០០រូប ដែលមកពីប្រទេសនិងតំបន់ ព្រមទាំងអង្គការអន្តរជាតិពាក់ព័ន្ធសរុបជាង៧០៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន