(ហ្គាហ្សា)៖ អ៉ីស្រាអែលបានបន្តវាយទៅមុខនៅថ្ងៃសៅរ៍សប្តាហ៍ ជាមួយនិងយុទ្ធនាការរបស់ខ្លួនប្រឆាំងក្រុមហាម៉ាស់នៅក្នុងទីក្រុង Khan Younis នៃតំបន់ហ្គាហ្សា ខណៈដែលអាកាសធាតុមិនអំណោយផលកំពុងបន្ថែមការលំបាកដល់ប្រជាជនប៉ាឡេស្ទីនដែលផ្លាស់ទីលំនៅ និងស្វែងរកកន្លែងជ្រកកោននៅភាគខាងជើង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ ២០២៤។
អ្នកស្រុកបានរាយការណ៍ថា មានការបាញ់ពីអាកាស និងរថក្រោះយ៉ាងខ្លាំងក្លានៅទូទាំងទីក្រុង Khan Younis ភាគខាងត្បូងហ្គាហ្សា ដែលបានក្លាយជាគោលដៅសំខាន់នៃសង្រ្គាមជើងគោករបស់អ៉ីស្រាអែលប្រឆាំងក្រុមហាម៉ា និងនៅជុំវុញមន្ទីរពេទ្យសំខាន់ពីរនៅទីនោះ។
ក្រុមហាម៉ាសនិយាយថា ពួកគេបានបាញ់មីស៉ីលប្រឆាំងរថក្រោះ ទៅកាន់រថក្រោអ៉ីស្រាអែល នៅឯភាគនិរតីទីក្រុង Khan Younis។ ចំណែកខាងយោធាអ៉ីស្រាអែលអះអាងថាបានសម្លាប់ខ្មាន់កាំភ្លើងយ៉ាងតិច ១១នាក់ ដែលកំពុងព្យាយាមដាក់គ្រឿងផ្ទុះនៅក្បែរកន្លែងរបស់កងទ័ព និងខ្លះទៀតបានធ្វើការបាញ់ផ្លោងដោយកាំភ្លើង ក៏ដូចជាគ្រាប់រ៉ុក្កែតទៅលើទាហានរបស់ខ្លួននៅក្នុងទីក្រុង Khan Younis ។ ក្នុងរយៈពេល ១សប្តាហ៍កន្លងមកនេះ កងកុម្ម៉ង់ដូអ៉ីស្រាអែលបានសម្លាប់ក្រុមសកម្មប្រយុទ្ធជាង ១០០នាក់ និងធ្វើការវាយឆ្មក់ទៅលើឃ្លាំងផ្ទុកអាវុធរបស់ក្រុមនេះ។
គួរបញ្ជាក់ថា ទន្ទឹមគ្នានេះ ក្រុម Islamic Jihad ដែលជាសម្ព័ន្ធមិត្តរបស់ហាម៉ាសបានប្រកាសពីការចូលរួមប្រយុទ្ធ ជាមួយកងកម្លាំងអ៉ីស្រាអែលនៅក្នុងតំបន់ ហើយថែមទាំងបាញ់គ្រាប់រ៉ុក្កែតចូលទៅក្នុងប្រទេសអ៉ីស្រាអែលផងដែរ៕
រូបភាពពី Reuters