(សេអ៊ូល)៖ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង Yonhap បានរាយការណ៍ឱ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា សមាជិកសភាកូរ៉េខាងត្បូងម្នាក់ ដែលមកពីគណបក្សកាន់អំណាច បានរងការវាយប្រហារ ហើយឥឡូវកំពុងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤។

Yonhap បានរាយការណ៍ថា សមាជិកសភាកូរ៉េខាងត្បូងឈ្មោះ Bae Hyun-jin អាយុ៤០ឆ្នាំ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណ វាយប្រហារនៅលើផ្លូវក្នុងសង្កាត់ Gangnam នៃរដ្ឋធានីសេអ៊ូល នាថ្ងៃព្រហស្បតិ៍នេះ។ យោងតាមប្រភពដដែល លោកស្រី Bae ត្រូវបានគេវាយដោយវត្ថុម៉្យាងមានទម្ងន់ធ្ងន់ ប៉ុន្តែពុំមុតស្រួចនោះទេ ហើយកំពុងតែត្រូវបញ្ជូន ទៅកាន់មន្ទីរពេទ្យ មានដោយហូរឈាម ប៉ុន្តែស្ថានភាពលោកស្រី គឺមិនគំរាមកំហែងដល់អាយុជីវិតឡើយ។ ខ្លឹមសារលម្អិតពាក់ព័ន្ធហេតុការណ៍ គឺមិនទាន់មាននៅឡើយទេ។

គួរបញ្ជាក់ថា កាលពីអំលុងដើមខែមករា ឆ្នាំនេះ មេដឹកនាំគណបក្សប្រឆាំងធំជាងគេរបស់កូរ៉េខាងត្បូង គឺលោក Lee Jae-myung មកពី​បក្ស Democratic Party ត្រូវបានគេវាយប្រហារដោយកាបិតត្រូវចំក អំលុងពេលជួបជុំក្រុមអ្នកគាំទ្រ និងក្រុមអ្នកសារព័ត៌មាន ក៏ប៉ុន្តែសំណាងល្អ រូបលោកបានរួចផុតជីវិត ក្រោយទទួលការវះកាត់​ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យរយៈពេលជាង១សប្តាហ៍៕

រូបភាពពី AFP