(ប៉េកាំង)៖ ឆ្នាំ២០២៣ដែលទើបកន្លងផុតទៅ ពិភពលោកបានចេញផុតយ៉ាងលំបាក ពីការរាលដាលខ្លាំងនៃជំងឺកូវីដ១៩ មានកន្លែងមួយចំនួនស្ថិតក្នុងភ្លើងនៃសង្គ្រាម សេដ្ឋកិច្ចពិភពលោកស្តាឡើងយឺតយ៉ាវ ក្រៅពីនេះនៅជួបបញ្ហាជាច្រើនទៀត ដូចជាការប៉ះទង្គិចភូមិសាស្ត្រ បម្រែបម្រួលអាកាសធាតុ វិបត្តិថាមពមនិងស្បៀងអាហារជាដើម និមាបកម្មអន្តរជាតិ និងប្រព័ន្ធគ្រប់គ្រងសកលលោក ត្រូវកែសម្រួលយ៉ាងជ្រាលជ្រៅ។

កាលពី៧ឆ្នាំមុន លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញថ្លែងសុន្ទរកថានៅក្រុងដាវ៉ូស ប្រទេសស្វីសនិងទីក្រុងហ្សឺណែវ ក្រោមប្រធានបទពីរដោយឡែកពីគ្នាគឺ «រួមគ្នាទទួលខុសត្រូវលើយុគសម័យ រួមគ្នាជំរុញការអភិវឌ្ឍសកល »និង« រួមគ្នាបង្កើតសហគមន៍រួមវាសនានៃមនុស្សជាតិ» ដែលបានបកស្រាយពីគំនិតផ្តួចផ្តើម ស្តីពីសកលភាវូបនីយកម្មសេដ្ឋកិច្ចរបស់ ប្រទេសចិននិងទស្សនៈគំនិត អំពីការបង្កើតសហគមន៍រួមវាសនា នៃមនុស្សជាតិរបស់ប្រទេសចិន។ លោកបានលើកឡើងថា៖

* «ប្រឈមមុខនឹងឱកាសនិងបញ្ហាសាកល្បងដែលនាំមកពីសកលភាវូបនីយកម្មសេដ្ឋកិច្ច ជម្រើសដ៏ត្រឹមត្រូវគឺឆ្លៀតប្រើប្រាស់ នូវឱកាសទាំងអស់ដោយពេញលេញ សហការគ្នាទប់ទល់នឹងបញ្ហា ដើម្បីតម្រង់ទិសដៅឱ្យល្អនៃសកលភាវូបនីយកម្មសេដ្ឋកិច្ច។»

*«ប្រទេសមិនថាធំឬតូច ខ្លាំងឬខ្សោយ ក្រឬមាន សុទ្ធតែជាសមាជិកស្មើភាពនៃសហគមន៍អន្តរជាតិ គួរចូលរួមធ្វើការសម្រេចចិត្ត ចែករំលែកសិទ្ធិនិងអនុវត្តកាត្វកិច្ចដោយស្មើភាព។»

*«ប្រទេសចិនជាប្រទេសកំពុងអភិវឌ្ឍន៍ ជាផ្នែកមួយនៃប្រទេសខាងត្បូង យើងដកដង្ហើមរួមគ្នាជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ជានិច្ច រួមជោគវាសនាជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ជានិច្ច ដើម្បីគាំពារយ៉ាងម៉ឹងម៉ាត់ចំពោះផលប្រយោជន៍រួមនៃប្រទេសកំពុងអភិវឌ្ឍន៍។»

*«ធ្វើឱ្យភ្លើងគប់សន្តិភាពត្រូវបន្តចម្លងដល់ជំនាន់ក្រោយៗទៀត កម្លាំងចលករនៃការអភិវឌ្ឍផុសចេញមិនដាច់ ពន្លឺនៃអរិយធម៌បញ្ចេញយ៉ាងត្រចះត្រចង់ គឺជាក្តីរំពឹងទុកនៃប្រជាជនគ្រប់ប្រទេស ក៏ជាកាតព្វកិច្ចនៃអ្នកនយោបាយជំនាន់នេះ។ គម្រោងរបស់ប្រទេសចិនគឺ បង្កើតសហគមន៍រួមវាសនានៃមនុស្សជាតិ ដើម្បីសម្រេចបាននូវឈ្នះ-ឈ្នះនិងចែករំលែករួមគ្នា។»

សកលភាវូបនីយកម្មសេដ្ឋកិច្ចដែលប្រទេសចិន ផ្តួចផ្តើមគឺផ្តល់ផលប្រយោជន៍ជាទូទៅនិងបរិយាប័ន្ន។ គួរបញ្ជាក់ថា រយៈពេលជាង១០ឆ្នាំកន្លងមក ក្រោយពីចិនបានលើកឡើងគំនិតផ្តួចផ្តើមរួមគ្នាកសាង«ខ្សែក្រវាត់និងផ្លូវ» រវាងទ្វីបអាស៊ី ទ្វីបអឺរ៉ុប ទ្វីបអាហ្វ្រិកនិងប្រទេសអាមេរិកឡាទីន រថភ្លើង រថយន្ត យន្តហោះ នាវាដឹកទំនិញ ពាណិជ្ជកម្មអេឡិកត្រូនិក ចំនួនច្រើនរាប់មិនអស់បានដំណើរការរួមគ្នា ក្នុងទ្រង់ទ្រាយធំ ដែលបានជំរុញឱ្យផលិតផល មូលនិធិ បច្ចេកវិទ្យា និងបុគ្គលិកនៃបណ្តាប្រទេសអាចផ្លាស់ប្តូរគ្នា យ៉ាងច្រើននិងប្រកបដោយប្រសិទ្ធិភាព។ ប្រទេសចិនបាននិងកំពុងពួតដៃជាមួយ បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ផ្តោតសំខាន់លើការអភិវឌ្ឍន៍ ដើម្បីបន្តសម្រេចបាននូវការផ្តល់ផលប្រយោជន៍ដល់គ្នានិងឈ្នះ-ឈ្នះ និងវិបុលភាពរួមគ្នា៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន