(ម៉ានីល)៖ ប្រមុខការពារជាតិរបស់ប្រទេសហ្វីលីពីន បានិយាយថា កងកម្លាំងប្រដាប់អាវុធហ្វីលីពីន នឹងធានាដល់ការរុករក្នុងសមុទ្រចិនខាងត្បូង និងការទាញយកប្រយោជន៍ពីធនធានធម្មជាតិក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ខ្លួន ដោយគ្មានការរាំង និងប្រកបដោយសន្តិភាព ដូចដែលខ្លួនកំពុងផ្តោតការការពារចំពោះកងកម្លាំងខាងក្រៅ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤។

រដ្ឋមន្រ្តីការពារជាតិ លោក Gilberto Teodoro បានប្រាប់ក្លឹបសារព័ត៌មាន Manila Overseas កាលពីថ្ងៃអង្គារសប្តាហ៍នេះថា «យើងកំពុងវិវត្តទៅរកគោលគំនិតការពារជាតិ ដែលបង្ហាញនូវអំណាចរបស់យើងទៅលើទីតាំងដែលត្រូវតែធ្វើ ដោយផ្អែកទៅតាមរដ្ឋធម្មនុញ្ញ និងកាតព្វកិច្ចការពារ ក៏ដូចជាការថែរក្សាធនធានរបស់យើង»។ លោក Teodoro បាននិយាយផងដែរថា ហ្វីលីពីន នឹងបង្កើនសកម្មភាពជាមួយសម្ព័ន្ធមិត្ត រួមទាំងដៃគូសំខាន់ៗនៅក្នុងសមុទ្រហ្វីលីពីនខាងលិច ក៏ដូចជាផ្នែកផ្សេងទៀតនៃប្រទេស ហើយអនុវត្តភាពជាដៃគូទាំងនេះឲ្យបានពេញលេញ។

គួរបញ្ជាក់ថា ទីក្រុងម៉ានីលបានចាត់ទុកផ្នែកខ្លះនៃសមុទ្រចិនខាងត្បូង ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួនជាសមុទ្រហ្វីលីពីនខាងលិច ដោយទីតាំងនោះក៏មានការប្រឈមមុខដាក់គ្នាជាបន្តបន្ទាប់ជាមួយចិន។ ក្រៅពីហ្វីលីពីន វៀតណាម ឥណ្ឌូណេស៉ី ម៉ាឡេស៉ី និងព្រុយណេ ក៏បានទាមទារចំណែករៀងៗខ្លួនលើតំបន់សមុទ្រចិនខាងត្បូង ដែលមានចំណូលពាណិជ្ជកម្មប្រចាំឆ្នាំជាង ៣ទ្រីលានដុល្លារ៕

រូបភាពពី Reuters