(ប៉េកាំង)៖ ផែនការយុទ្ធសាស្ត្រ "៣៨២០" ជាគំនិតយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម រយៈពេល ២០ ឆ្នាំរបស់ទីក្រុង Fuzhou ខេត្តFujian ដែលត្រូវបានចងក្រងក្រោមការដឹកនាំរបស់លោក Xi Jinping ដែលពេលនោះជាលេខាធិការនៃគណៈកម្មាធិការ បក្សកុម្មុយនីស្តចិនប្រចាំក្រុង Fuzhou ដែលបានគូរប្លង់ផែនការគោលដ៏ល្អប្រសើរ សម្រាប់ការអភិវឌ្ឍទីក្រុង Fuzhou ហើយបានកំណត់ផែនការមេនិងយុទ្ធសាស្ត្រទូទៅ។ តើធ្វើដូចម្តេចដើម្បីអនុវត្តយុទ្ធសាស្ត្រ "៣៨២០" ឱ្យមានប្រសិទ្ធភាព? លោក Xi Jinping បានលើកឡើងនូវគំនិតការងារ ស្តីពីការធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅ និងការពង្រីកការបើកចំហ។

លោកបានថ្លែងថា "ការកែទម្រង់ផ្តល់ភាពកម្លាំងរស់រវើកដល់ពួកយើង ការបើកចំហផ្តល់កម្លាំងជាក់ស្តែងដល់ពួកយើង ។" ជាលទ្ធផល ការរុករកនិងការអនុវត្តកំណែទម្រង់ និងការបើកចំហរបស់ទីក្រុង Fuzhou បានអភិវឌ្ឍកាន់តែស៊ីជម្រៅ ដោយបានចាក់បញ្ចូលកម្លាំងចលករ ដ៏ខ្លាំងក្លាទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ក្រុង Fuzhou ។
អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានចាក់ផ្សាយកម្មវិធី«ការបំផុសគំនិតពីផែនការយុទ្ធសាស្ត្រ "៣៨២០" » ដើម្បីរៀបរាប់អំពីរឿងរ៉ាវពាក់ព័ន្ធនឹងកំណែទម្រង់និងការបើកចំហ។

សូមបញ្ជាក់ថា កំណែទម្រង់និងការបើកចំហ គឺជាគំនិតសំខាន់សម្រាប់ការអនុវត្តយុទ្ធសាស្ត្រ "៣៨២០"។ ទីក្រុង Fuzhou មានទីតាំងស្ថិតនៅលើច្រាំងទន្លេ Minjiang និងតាមឆ្នេរសមុទ្រចិនខាងកើត ដែលមានគុណសម្បត្តិភូមិសាស្ត្រល្អ។ “ការទាក់ទាញការវិនិយោគយ៉ាងសកម្ម ការចាត់ទុករឿងមូលដ្ឋានជារឿងចម្បង និងការចាត់វិធានការបន្ទាប់បន្សំក្នុងការធ្វើកំណែទម្រង់” បានក្លាយជាមធ្យោបាយដ៏ជាក់លាក់ សម្រាប់កំណែទម្រង់ និងការបើកចំហរបស់ទីក្រុង Fuzhou នៅពេលនោះ។
គិតមកត្រឹមឆ្នាំ ២០១០ គោលដៅដែលបានកំណត់ក្នុងយុទ្ធសាស្រ្ត "៣៨២០" ត្រូវបានសម្រេចដោយជោគជ័យ។

តម្លៃផលិតផលក្នុងស្រុកសរុបរបស់ទីក្រុង Fuzhou បានកើនឡើងពី ១៥ ពាន់លានយាន់ប្រាក់ចិនក្នុងឆ្នាំ ១៩៩២ ដល់ ៣២៤.២៦៥ ពាន់លានយាន់ប្រាក់ចិនក្នុងឆ្នាំ ២០១០ ដែលមានកំណើនគិតជាមធ្យមក្នុងមួយឆ្នាំៗគឺ ១៦%។ ប្រាក់ចំណូលគិតជាមធ្យម ក្នុងមនុស្សម្នាក់ៗ នៅក្នុងទីក្រុង និងប្រាក់ចំណូលគិតជាមធ្យមក្នុងមនុស្សម្នាក់ៗ នៅក្នុងជនបទបានកើនឡើង៩ ដង និង៦.៧ ដងរៀងគ្នា៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន