(ប៉េកាំង)៖ នៅឆ្នាំ១៩៩២ លោក Xi Jinping ដែលពេលនោះរ៉ាប់រងមុខតំណែងជាលេខាធិការ នៃគណៈកម្មការបក្សកុម្មុយនីស្តចិនប្រចាំនៅក្រុង FuZhouបានដឹកនាំការងារចងក្រង «ផែនការយុទ្ធសាស្រ្តអំពីការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងរយៈពេល២០ឆ្នាំ នៃទីក្រុង FuZhou» ពោលគឺផែនការយុទ្ធសាស្រ្ត "៣៨២០" ក្នុងនោះ បានគ្រោងផែនការពិសេស ចំពោះការកសាងទីក្រុង ការពារបរិស្ថាន វប្បធម៌និងការអប់រំជាដើម ហើយផែនការយុទ្ធសាស្រ្ត "៣៨២០" បានប្រកាន់ខ្ជាប់ជានិច្ចនូវគំនិតអភិវឌ្ឍន៍ស្តីពី "ការតម្កល់ទុកប្រជាជនជាស្នូល"។

ក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមកនេះ ក្រុង FuZhou បានប្រកាន់ខ្ជាប់នូវការតម្កល់ប្រជាជនជាចម្បង ប្រជាជនចាប់អារម្មណ៍ ពីការទទួលបានផលប្រយោជន៍ សុខសុភមង្គលនិងសុវត្ថិភាពផ្លូវចិត្តកាន់តែខ្លាំងឡើងៗ។ ប្រាក់ចំណូលដែលអាចប្រើប្រាស់បាន របស់អ្នកក្រុងនិងអ្នកឃុំស្រុកគិតជាមធ្យមក្នុងមនុស្សម្នាក់ៗ កើនឡើងពី២២៧៣យាន់ប្រាក់ចិនកាលពីឆ្នាំ១៩៩២ ដល់៥៨០០៩យាន់ប្រាក់ចិននៅឆ្នាំ២០២៣ ហើយប្រាក់ចំណូលដែលអាចប្រើប្រាស់ បានរបស់ប្រជាជននៅតាមជនបទគិតជាមធ្យម ក្នុងមនុស្សម្នាក់ៗក៏បានកើនឡើងពី១១០៩យាន់ កាលពីឆ្នាំ១៩៩២ ដល់២៨៦៣៦យាន់ នៅឆ្នាំ២០២៣។ បច្ចុប្បន្ននេះ បើដើរតាមវិថីនៃទីក្រុង FuZhou អ្វីដែលយើងចាប់អារម្មណ៍គឺភាពរស់រវើករបស់ទីក្រុងនេះ និងភាពសុខសាន្តនិងសុភមង្គលរបស់អ្នកក្រុង៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន