(ប៉េកាំង)៖ ថ្ងៃទី២១ ខែមករា កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំ២០២៤របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានបញ្ចប់ការហាត់សមលើកទីពីរដោយរលូនគាប់ប្រសើរ ។ សាខាឆាកសម្តែងទាំងបួនគឺក្រុង Shenyang ខេត្ត Liaoning ក្រុង Changshaខេត្ត Hunan ក្រុង Xian ខេត្ត Shaanxi ក្រុង Kashgar ភូមិភាគស្វយ័តXinjiang និងឆាកសំខាន់នៅក្រុងប៉េកាំង បានហាត់សមរួមគ្នា។ កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ពោរពេញទៅដោយបរិយាកាសដ៏សប្បាយរីករាយ និងសិរីមង្គល ដែលបានបង្ហាញឱ្យឃើញនូវទិដ្ឋភាពថ្មី នៃតំបន់នានារបស់ប្រទេសចិន ដែលបាននិងកំពុងធ្វើការតស៊ូក្នុងដំណើរថ្មី។

កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៤ របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នឹងបន្តកែលម្អការសម្តែងរបស់កម្មវិធីគ្រប់ប្រភេទ និងដើរតួនាទីនៃឧត្តមភាពចម្រុះរបស់សាខា ឆាកសម្តែងនិងឆាកសម្តែងសំខាន់ ដើម្បីរួមជាមួយជនជាតិចិននៅទូទាំងពិភពលោក អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន តាមរយៈកម្មវិធីប្រកបដោយភាពទាក់ទាញ ដែលពោរពេញទៅដោយភាពរស់រវើកក្នុងជីវភាពរស់នៅ និងមនោសញ្ចេតនាដ៏ស្មោះត្រង់៕

អត្ថបទ និងរូបភាពវិទ្យុមិត្តភាពកម្ពុជាចិន