(អូតាវ៉ា)៖ មន្រ្តីកំពូលមួយរូបរបស់កាណាដា បាននិយាយថា កាណាដាកំពុងថ្លឹងថ្លែងលើវិធានការមួយចំនួន សម្រាប់ទប់ស្កាត់ ជនជាតិម៉ិកស៉ិកដែលមានបំណងចូលមកកាណាដា ដើម្បីស្នើសុំសិទ្ធិជ្រកកោន បន្ទាប់អភិបាលខេត្ត Quebec បានឲ្យដឹងពីការខ្វះខាតទិដ្ឋាការ សម្រាប់អ្នកធ្វើដំណើរម៉ិកស៉ិក ដែលនោះបានន័យថា មានជនភៀសខ្លួនកាន់តែច្រើនកំពុងមកដល់ តាមរយៈជើងហោះហើរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០២៤។

នៅក្នុងលិខិតមួយកាលពីសប្តាហ៍មុន អភិបាលខេត្ត Quebec លោក Francois Legault បានជំរុញដល់នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ទប់ស្កាត់លំហូរជនភៀសខ្លួនចូលមកក្នុងរដ្ឋមួយនេះ ហើយទូទាត់សងថ្លៃចំណាយលើការសេវាកម្មទិដ្ឋាការ ដោយអះអាងថាខេត្ត Quebec ជិតដល់ចំណុចបំបែកកំណត់ត្រា ដោយសារតែចំនួនអ្នកចូលមកកាន់តែកើនឡើង។

ថ្លែងទៅកាន់ក្រុមហ៊ុនផ្សព្វផ្សាយកាណាដា រដ្ឋមន្ត្រីក្រសួងសុវត្ថិភាពសាធារណៈ លោក Dominic LeBlanc បាននិយាយថា លោក និងរដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ លោក Marc Miller កំពុងពិចារណាលើទិដ្ឋាការ និងវិធានការផ្សេងទៀត។ រដ្ឋមន្ត្រីទាំងពីរកំពុងស្វែងរក មធ្យោបាយសមស្របដើម្បីធានាថា ប្រជាជនដែលមកពីម៉ិកស៉ិកដែលបានមកដល់កាណាដា មានហេតុផលសមរម្យ ហើយនឹងមិនក្លាយជាច្រកម្ខាងសម្រាប់ការចូលមកក្នុងប្រទេសកាណាដានោះទេ។

គួរបញ្ជាក់ថា កាណាដា កំពុងស្ថិតក្រោមសម្ពាធពីគោលនយោបាយអន្តោប្រវេសន៍របស់ខ្លួន ដោយសារតែវិបត្តិលំនៅដ្ឋានកាន់តែធ្ងន់ធ្ងរ និងព្រោះតែសេវាកម្មមួយចំនួនដែលផ្តល់ដោយខេត្ត ដូចជាការអប់រំ និងការថែទាំសុខភាពដើម្បីរក្សាកំណើនប្រជាជនជាដើម៕

រូបភាពពី Reuters