(សេអ៊ូល)៖ នៅថ្ងៃពុធនេះ ក្រសួងការបរទេសកូរ៉េខាងត្បូង បានប្រកាសពីការដាក់ទណ្ឌកម្មទៅលើបុគ្គល ២រូប អង្គភាពចំនួន ៣ និងកប៉ាល់ ១១គ្រឿងដែលជាប់ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរ និងមីស៉ីលកូរ៉េខាងជើង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤។

គោលដៅដែលបានដាក់ក្នុងបញ្ជីខ្មៅថ្មីនេះ ភាគច្រើនជាប់ពាក់ព័ន្ធនឹងការរត់ពន្ធថាមពលខុសច្បាប់នៅឯសមុទ្រ។ ទណ្ឌកម្មនេះ ត្រូវបានប្រកាសប៉ុន្មានថ្ងៃបន្ទាប់ពីកូរ៉េខាងជើង បាញ់មីស៉ីលបាលីស្ទីគប្រើបច្ចេកវិទ្យាឥទ្ធនៈរឹង ដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិករួមគ្នាថ្កោលទោសថា ជាការបំពានយ៉ាងធ្ងន់ធ្ងរទៅនឹងដំណោះស្រាយ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN)។

គួរបញ្ជាក់ថា ប្រឈមមុខនឹងភាពជាប់គាំងនៅក្នុង UN ទីក្រុងសេអ៊ូលបានងាកទៅរកការដាក់ទណ្ឌកម្មលើទីក្រុងព្យុងយ៉ាងដោយឯករាជ្យ ឬរួមគ្នាជាមួយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតូក្យូ ដោយស្វែងរកការច្របាច់បញ្ចូលគ្នានូវប្រភពមូលនិធិរបស់ពួកគេ។ បេសកជននុយក្លេអ៊ែរជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង គ្រោងជួបពិភាក្សាគ្នាក្នុងទីក្រុងសេអ៊ូល នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ៕

រូបភាពពី AFP