(ប៉េកាំង)៖ “ទូកពោងបើកបរយ៉ាងលឿនលើទឹកកក បាឡុងត្រូវបង្ហោះឡើងពីលើទន្លេ Songhua សួនព្រិលទឹកកកក្លាយជា កន្លែងសម្រាប់រាំឌីស្កូ។ល។” ប្រសិនបើគេសួរថា តើរដូវរងារឆ្នាំនេះកន្លែងណាពេញនិយមជាងគេ? ក្រុង Harbin ខេត្ត Heilongjiang របស់ចិនប្រាកដមានចំណែកមួយដែរ។ ដើម្បីទទួលស្វាគមន៍ភ្ញៀវដែលមកពីគ្រប់ទីកន្លែង ក្រុង Harbin បានដាក់ចេញកម្មវិធីទេសចរណ៍ ប្រកបដោយភាពទាក់ទាញមួយហើយមួយទៀតជាបន្តបន្ទាប់។

ឥឡូវនេះជារដូវរងានៃតំបន់ភាគខាងជើងរបស់ចិន តំបន់ភាគឦសានជាច្រើនពឹងផ្អែកទៅលើធនធានព្រិលទឹកកកដ៏សម្បូរបែប ធ្វើឱ្យកិច្ចកសាងកន្លែងកម្សាន្ត ព្រិលទឹកកកមានសុក្រឹត្យភាព បង្កើតនូវពីធីជប់លៀងព្រិលទឹកកកនៅមុខផ្ទះ ដើម្បីនាំឱ្យទេសចរណ៍ព្រិលទឹកកក បន្តបញ្ចេញកម្លាំងចលករថ្មីក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ។

រាល់ពេលរដូវរងា តំបន់ទេសភាពភ្នំ Changbaishan ក៏ក្លាយជាពិភពព្រិលដូចព្រេងនិទានសម្រាប់កុមារ ដែលអាចឡើងភ្នំខ្ពស់ និងមើលព្រៃព្រឹក្សា Changbaishan ដែលតភ្ជាប់គ្នានិងកំពូលភ្នំសំខាន់ដ៏ខ្ពស់នៃភ្នំ Changbaishan។ នៅខេត្ត Jilin ព្រិលទឹកកកនិងអ័ព្ទរសាត់អណ្ដែតជារបៀបគយគន់ព្រិលដ៏ស្អាតបំផុតនៅរដូវរងា ខណៈពេលដែលភ្ញៀវទេសចរកំពុងគយគន់ ព្រៃឈើដែលត្រូវព្រិលទឹកកកគ្របដណ្តប់ ភ្ញៀវទេសចរក៏អាចគយគន់ព្រះអាទិត្យរះ ពោលគឺទទួលអារម្មណ៍ពីទេសភាពដ៏ល្អអស្ចារ្យ ដែលផ្តល់ដោយធម្មជាតិ ។ នៅសង្កាត់ Bayuquan នៃក្រុង Yingkou កត្តាដូចជាព្រិលទឹកកក ទឹកផុស គ្រឿងសមុទ្រនិងបរិយាកាស អបអរសាទរបុណ្យចូលឆ្នាំថ្មីជាដើម បានក្លាយទៅជាខ្លឹមសារស្នូល នៃសកម្មភាពទេសចរណ៍ព្រិលទឹកកកក្នុងឆ្នាំនេះ ដើម្បីឱ្យអ្នកទេសចរទទួលអារម្មណ៍ពី បរិយាកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី និងទំនៀមទម្លាប់ប្រពៃណី។

បច្ចុប្បន្ននេះ ទីផ្សារទេសចរណ៍របស់ចិន បានចូលក្នុងគន្លងល្បឿនលឿននៃការស្តារឡើងវិញ។ វប្បធម៌និងទេសចរណ៍បានទទួលការអភិវឌ្ឍ ដោយស៊ីសង្វាក់គ្នាយ៉ាងស៊ីជម្រៅ ទីផ្សារទេសចរណ៍បានបង្កើនល្បឿនស្តារឡើងវិញ ក៏ដូចជាទទួលបានប្រសិទ្ធភាពដ៏លេចធ្លោ ក្នុងវិស័យពង្រីកតម្រូវការក្នុងស្រុក និងជំរុញការប្រើប្រាស់ជាដើម។ តាមការប៉ាន់ប្រមាណនៃមជ្ឈមណ្ឌលទិន្នន័យ នៃក្រសួងវប្បធម៌និងទេសចរណ៍របស់ចិនឱ្យដឹងថា នៅថ្ងៃឈប់សម្រាកបីថ្ងៃពេលចូលឆ្នាំសកល ចំនួនអ្នកទេសចរដែលធ្វើទេសចរណ៍ ក្នុងស្រុកចិនគឺ១៣៥លាននាក់ ដែលកើនឡើង១៥៥,៣ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅ សម្រេចបាននូវចំណូលទេសចរណ៍ ក្នុងស្រុក៧ម៉ឺន៩ពាន់៧រយ៣០លានយាន់ប្រាក់ចិន ដែលកើនឡើង២០០,៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅ ក៏ដូចជាកើនឡើង៥,៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០១៩។

ទន្ទឹមនឹងរូបមន្តដូចជា “វប្បធម៌+ទេសចរណ៍” និង“វប្បធម៌+វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា”ជាដើម លេចចេញជាបន្តបន្ទាប់ សក្តានុពលនៃការប្រើប្រាស់ខាងវប្បធម៌ ត្រូវបានបញ្ចេញយ៉ាងពេញលេញ។ កន្លែងសម្រាប់ប្រើប្រាស់ខាងទេសចរណ៍ដ៏សម្បូរបែប បានបំពេញតាមតម្រូវការប្រើប្រាស់ ខាងទេសចរណ៍ដ៏ច្រើនបែបយ៉ាង របស់អ្នកផងទាំងពួង ហើយក៏ជំរុញការបង្កើតចំណុចកំណើនថ្មី នៃទីផ្សារទេសចរណ៍ខាងវប្បធម៌ផងដែរ។

ចាប់ពីឆ្នាំ២០២៣មក ការប្រើប្រាស់បន្តស្តារឡើងវិញនិងពង្រីកជាបន្តបន្ទាប់។ តួនាទីជាមូលដ្ឋាននៃការប្រើប្រាស់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចត្រូវបានបង្កើនឡើងជាបន្តបន្ទាប់ ដែលបានបន្ធូរបន្ថយកម្លាំងសម្ពាធនៃការរឹតបណ្តឹង តម្រូវការខាងក្រៅដែលបង្កឡើងដោយការងើបឡើងវិញ ដ៏យឺតនៃសេដ្ឋកិច្ចសកល ក៏ដូចជាផ្តល់កម្លាំងចលករយ៉ាងខ្លាំងដល់ ភាពល្អប្រសើរឡើងវិញនិងការអភិវឌ្ឍប្រកបដោយ គុណភាពខ្ពស់នៃសេដ្ឋកិច្ចចិន។ នៅឆ្នាំ២០២៤ ទន្ទឹមនឹងសេដ្ឋកិច្ចបន្តរីកចម្រើន យ៉ាងល្អប្រសើរ គោលនយោបាយសម្រាប់ជំរុញការប្រើប្រាស់មួយចំនួន នឹងដើរតួនាទីយ៉ាងច្បាស់លាស់ ចំណូលប្រជាជន និងការប៉ាន់ប្រមាណ ចំពោះឱកាសការងារនឹងត្រូវកែលម្អជាសន្សឹមៗ ការប្រើប្រាស់នឹងលេចចេញនិន្នាការស្តារឡើងវិញយ៉ាងឆាប់រហ័ស ហើយអត្រារួមចំណែកចំពោះកំណើនសេដ្ឋកិច្ចនឹង ត្រូវលើកកម្ពស់ថែមមួយកម្រិតទៀត។

ព្រមពេលជាមួយគ្នានេះ ទន្ទឹមនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជិតចូលមកដល់ សកម្មភាពជំរុញការប្រើប្រាស់ដែលដាក់ចេញដោយ មុខរបរនានានឹងបំផុសកម្លាំងរស់រវើកក្នុងទីផ្សារ ក៏ដូចជាបំពេញតាមតម្រូវការខាងការប្រើប្រាស់គ្រប់បែបយ៉ាង ដូចជាការជួបជុំគ្នានៃគ្រួសារ និងការរួមបញ្ចូលគ្នានៃពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌និងកីឡា។ តួនាទីជា “ក្បាលម៉ាស៊ីនដ៏សំខាន់” នៃការប្រើប្រាស់គឺមានភាពខ្លាំងក្លា ដែលនឹងបំផុសកម្លាំងរស់រវើករ បស់ទីផ្សារប្រកបដោយប្រសិទ្ធភាព ក៏ដូចជាបំពេញបន្ថែមកម្លាំងចលករថ្មីក្នុងការអភិវឌ្ឍសេដ្ឋកិច្ច៕

វិទ្យុមិត្តភាពកម្ពុជាចិន